ជនសង្ស័យចំនួន០៤នាក់ ដែលធ្វើសកម្មភាពកា./....ប់ នឹងដុតបំផ្លាញម៉ូតូ នៅស្រុកអូររាំងឪ ត្រូវបាននគរបាលធ្វើការបង្ក្រាបបានភ្លាមៗ
ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោងប្រហែល២៣ និង១០នាទី មានករណីហិង្សា និងធ្វេីអោយខូចខាតដោយចេតនា(វាយកំទេចនិងដុតបំផ្លាញម៉ូតូ) នៅក្នុងភូមិយាកត្បូង ឃុំដំរិល ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ មានជនសង្ស័យចំនួន០៤នាក់ បានធ្វេីសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលេីម៉ូតូ ហេីយនឹងដុតបំផ្លាញម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ស ស៊េរីឆ្នាំ២០១១ ឡើងតែមឆ្នាំ២០២១ បណ្តាលអោយខូចខាតទាំងស្រុង។
កម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំរិល បានធ្វេីការនាំខ្លួនជនសង្ស័យចំនួន០៤នាក់ មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកអូររាំងឪ ដេីម្បីកសាងសំណុំរឿងតាមនីតិវិធី និងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់វិធានការបន្ត។




