ខេត្តត្បូងឃ្មុំ ៖ ក្រោមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងដោយមានការសម្របសម្រួលដឹកនាំនីតិវិធីពីលោក សួន ទី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ និង១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងចំណុចការដ្ឋានកំពុងសាងសង់ ស្ថិតនៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពញាក្រែក កម្លាំងផ្នែកសឹករងពញាក្រែក បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនមនុស្ស ៧នាក់ (ស្រី ០១នាក់) និងវត្ថុតាងរួមមាន ៖
- ម្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀនចំនួន ៣០កញ្ចប់
- ឧបករណ៍សម្រាប់ជក់ថ្នាំញៀនចំនួន០៤សម្រាប់
- ដែកកេះសម្រាប់ជក់ថ្នាំញៀនចំនួន១៦ដើម
- ថង់ផ្លាស្ទិកសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន
- ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង
- កែវបំពង់ខ្សៀសម្រាប់ជក់គ្រឿងញៀនចំនួន០៦
- កន្រ្តៃចំនួន០៥ដើម
- ដាវកែច្នៃចំនួន១៤ដើម
- ទូរស័ព្ទដៃចំនួន០២គ្រឿង
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។




