សមត្ថកិច្ចថៃសន្និដ្ឋានជំហានដំបូងថាអាចឆ្លងចរន្តអគ្គីសនី ទើបបង្កជាករណីអគ្គីភ័យឆាបឆេះផ្សាររ៉ុងក្លឿ នៅវេលារំលងអធ្រាត្រ បណ្តាលអោយឆេះតូបអាជីវករខ្មែរអស់ប្រមាណជិត៥០តូប
សន្តិសុខសង្គម
82

ខេត្តបន្ទាយមានជ័យ ៖ អគ្គីភ័យបានឆាបឆេះផ្សាររ៉ុងក្លឿប្រទេសថៃនៅយប់រំលងអធ្រាត្រដែលខូចខាតអស់ប្រមាណជិត៥០តូបដែលភាគច្រើនជាតូបអាជីវករខ្មែរនៅយប់ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ស្ថិតក្នុងស្រុកអារញ្ញប្រថេត ខេត្តស្រៈកែវ ប្រទេសថៃ។

មន្ត្រីយោធាទំនាក់ទំនងព្រំដែនកម្ពុជា.ថៃបានប្រាប់ថា៖ហេតុការអគ្គីភ័យដែលឆាបឆេះផ្សាររ៉ុងក្លឿប្រទេសថៃនៅត្រង់ចំណុចដើមពោធិ៍ខាងលិចអគារអេ បណ្តាលរងការខូចខាតតូបប្រមាណជា៥០តូបដែលជាតូបភាគច្រើនលក់ខោអាវនិងកាបូបស្បែកជើងជជុះភ្លាមៗគេឃើញរថយន្តពន្លត់អគ្គីភ័យខាងប្រទេសថៃជាច្រើនគ្រឿងនិងក្រុមអន្តរាគមន៍ជាច្រើននាក់ជួយអន្តរាគមន៍ពន្លត់តែអគ្គីភ័យបានឆាបឆេះតូបលក់អីវ៉ាន់អស់ជិត៥០តូបដែលភាគច្រើនជាតូបអាជីវករខ្មែរដែលបិតទ្វាចោល ។

មន្ត្រីយោធាទំនាក់ទំនងព្រំដែនកម្ពុជា.ថៃបានបញ្ជាក់ថា៖អគ្គីភ័យដែលឆាបឆេះតូបមិនទាន់ដឹងពីមូលហេតុនៃការឆាបឆេះនៅឡើយទេតែការសន្និដ្ឋានអាចបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ។ ព្រោះតូបទាំងអស់ដែលជាតូបអាជីករខ្មែរភាគច្រើនពេលល្ងាចគាត់បិទហើយម្ចាស់តូបចូលមកខាងខ្មែរវិញ ព្រោះភាគីច្រើនអាជីវករមានផ្ទះនៅខាងក្រុងប៉ោយប៉ែត។

ជាមួយគ្នានោះសូមចូលរួមសោកស្តាយជាមួយអាជីវករខ្មែរដែលត្រូវអគ្គីភ័យឆាបឆេះតូប ដែលពួកគាត់ខិតខំរកស៊ីជាច្រើនឆ្នាំ បែរជាត្រូវអគ្គីភ័យឆាបឆេះអស់មួយប្រព្រិចភ្នែក ៕


Telegram