ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង៣
សន្តិសុខសង្គម
102

រាជធានីភ្នំពេញ៖ នៅវេលាម៉ោង១៨:៣០នាទីល្ងាច ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះនៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ ស្ថិតនៅ​ផ្លូវ១៤៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះបន្ទប់ ទំហំ០៤ម៉ែត្រ X០៤ម៉ែត្រ ចំនួន ០១បន្ទប់ រួមមានម៉ាស៊ីនថតអត្តសញ្ញាណប័ណ្ឌចំនួន ០១គ្រឿង,​ កុំព្យូទ័រចំនួន ០១គ្រឿង រួមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ ។

នៅវេលាម៉ោង១៩:៤០នាទីយប់ ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៧គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៤ឡាន ស្មើរនឹង ៤៨ម៉ែត្រគូប៕


Telegram