រាជធានីភ្នំពេញ ៖ ម៉ូតូចំនួន២គ្រឿង បានបុកគ្នាពេញទំហឹង គរលើគ្នា បណ្តាលឲ្យភាគីម្ខាងស្លាប់នៅទីតាំងកើតហេតុ ចំណែកម្ខាងទៀត ស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២:២៥នាទី ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៥ ត្រង់ចំណុចមុខបុរីពិភពថ្មីគួរស្រូវ៣ លើផ្លូវ១០៤ ស្ថិតក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូនិងម៉ូតូ បណ្ដាលឲ្យមនុស្សប្រុសម្នាក់ បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរុស្ស៊ី តែដោយសារអាការៈធ្ងន់ពេក សមត្ថកិច្ចបានបញ្ជាក់ថា គាត់បានស្លាប់ហើយពេលនេះ ។
ដោយមុនពេលកើតហេតុម៉ូតូម៉ាក HONDA C125 ពាក់ផ្លាកលេខ 1IJ-7579 បើកបរក្នុងទិសដៅលិចទៅកើត។ ចំណែកម៉ូតូម៉ាក HONDA C125 ពាក់ផ្លាកលេខ ភ្នំពេញ1AJ-0169 បើកបរក្នុងទិសដៅពីកើតទៅលិច ។ពេលមកដល់ចំណុចកើតហេតុម៉ូតូម៉ាក HONDA C125 ពាក់ផ្លាកលេខ 1IJ-7579 បុកម៉ូតូម៉ាក HONDA C125 ពាក់ផ្លាកលេខ ភ្នំពេញ1AJ-0169 ពេញមួយទំហឹង បណ្ដាលអោយបោកដួលតែម្តង និងខ្ទេចម៉ូតូទាំងសងខាង
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកម៉ូតូទាំង២គ្រឿងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំការដោះស្រាយបន្តនីតិវិធី៕ នុច





