ខានចូលឆ្នាំបាត់! ក្រុមចោរឆ./..ក់ យ៉ាងសកម្ម០៤នាក់ ត្រូវកម្លាំងគរបាលព្រហ្មទណ្ឌកំរិតស្រាលក្រុង ចា./...ប់បានក្រោយចេញឆក់២ថ្ងៃជាប់គ្នា! (មានវីដេអូ)
សន្តិសុខសង្គម
132

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន ៤នាក់ ដែលជាមុខសញ្ញាសកម្មខាងឆក់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានកម្លាំងគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជារពី លោកស្នងការរង ប៊ុន សត្យា ទទួលផែនការងារព្រហ្មទណ្ឌ រាជធានីភ្នំពេញ លោកប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល

លោកវរៈសេនីយ៍ឯក ម៉ម សាវន បានដឹកនាំកម្លាំងចុះបង្ក្រាបដោយផ្ទាល់ធ្វើការបង្ក្រាបបាន ក្រោយធ្វើសកម្មភាព រយៈពេល២ថ្ងៃ បង្ក្រាបបាន២ករណីផ្ទួនៗគ្នា តែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០៤នាក់នេះ ពាក់ព័ន្ធ០៣ករណី រួមមាន ​៖

-ករណីទី១ :សកម្មភាពលួច មានស្ថានទំនង់ទោសដោយ (ឆក់ទូរសព្ទ័ដៃ) នៅចំនុចមុខផ្ទះអានីកាត់ដេរ ផ្លូវ៥៩៨ សង្កាត់ បឹកកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពី ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៥ វេលាម៉ោង ១១:២០នាទី ។

-ករណីទី២: សកម្មភាពលួច មានស្ថានទំនង់ទោសដោយ (ឆក់ទូរសព្ទ័ដៃ) នៅចំនុច សាលាសំពៅមាស ផ្លូវ ១៦១ ភូមិទី៤ សង្កាត់ បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពី ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៥ វេលាម៉ោង ៤:២០នាទី ។

ករណីទី៣: សកម្មភាពលួច មានស្ថានទំនង់ទោសដោយ (ឆក់ទូរសព្ទ័ដៃ) នៅចំនុច ផ្លូវ៦៣កែង២៤២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពី ថ្ងៃទី១០ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៣:២០នាទី ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០៤នាក់រួមមាន ៖

១-ឈ្មោះ ស៊ឹម សំណាង ហៅ ណាងអូរ ភេទប្រុស អាយុ៣០ឆ្នាំ

២-ឈ្មោះ ជិន រស្មី ហៅ ម៉ី ភេទប្រុស អាយុ៣២ឆ្នាំ

៣-ឈ្មោះ ប្រាក់ បញ្ញា ហៅ និត ភេទប្រុស អាយុ៣៣ឆ្នាំ

៤-ឈ្មោះ រ៉ា វិរះ ហៅ រាជ ភេទប្រុស អាយុ៣១ឆ្នាំ ការិយាល័យ ជំនាញកំពុងស្រាវជ្រាវបន្តយកបក្សពួកសេះសល់បន្តទៀត។

សូមបញ្ជាក់ថា មុខសញ្ញាសេះសល់ និងរត់គេចខ្លួន ដែលសកម្ម ក្នុង សកម្មភាពលួច មានស្ថានទំនង់ទោស (ឆក់ទូរសព្ទ័ដៃ) សមត្ថកិច្ចនិងតាមបង្ក្រាបឲ្យដល់ឬសគល់ដោយមិនយោគយល់នោះឡើយ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ នុច



Telegram