១លានសំណាង គ្មាននរណាម្នាក់កើតអី! ផុងដីរំលំដងសន្ទូច សង្កត់លើសំយ៉ាបផ្ទះប្រជាពលរដ្ឋ០៤ល្វែង និងម៉ូតូ០១គ្រឿង (មានវីដេអូ)
រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើល ខណៈដងសន្ទូច សម្រាប់ស្ទូចថ្មបេតុងដែលដាក់ទប់តាមមាត់ប្រឡាយ បានផុងដីផ្អៀងមួយចំហៀងរំលំពីលើសំយ៉ាបផ្ទះប្រជាពលរដ្ឋចំនួន ០៤ល្វែង និងម៉ូតូ០១គ្រឿងបានរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយមាត់ប្រឡាយស្ពានដែក សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋឲ្យបានឲ្យដឹងថា មុនកើតហេតុគាត់បានឃើញគ្រឿងចក្រស្ទូចលើកបេតុង ដើម្បីសង្កត់តាមមាត់ប្រឡាយជាធម្មតាដូចសព្វដង លុះពេលកើតហេតុ ស្រាប់តែផុងដីផ្អៀងមួយចំហៀងរំលំពីលើសំយ៉ាបផ្ទះប្រជាពលរដ្ឋចំនួន ០៤ល្វែង និងម៉ូតូ០១គ្រឿងបានរងការខូចខាតយ៉ាងដំណំតែម្តង សំណាងគ្មាននរណាម្នាក់រងរបួសនោះទេ ។
ក្រោយកើតហេតុ តំណាងក្រុមហ៊ុនមកធ្វើការសម្របសម្រួលដោះស្រាយសំណងជាមួយពលរដ្ឋរងគ្រោះ ផងដែរ ៕







