នោះ! ម៉ូតសក់ថ្មីទុកដើរលេងចូលឆ្នាំ ម៉ូតូដកហូតទុក ក្រោយទំនើងចង់ឡូយបង្ហោះម៉ូតូតាមដង ! (មានវីដេអូ)
សន្តិសុខសង្គម
194

ខេត្តស្វាយរៀង ៖ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត បានបញ្ជាអោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ ដឹកនាំដោយលោកវរសេនីយ៍ត្រី អឿន អ៊ន នាយប៉ុស្តិ៍បានដឹកនាំកម្លាំងប៉ុស្តិ៍ចុះបង្រ្កាបក្មេងទំនើងមួយក្រុមបង្ហោះម៉ូតូនៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិកំពោតជ្រួក និងភូមិកំពោតលៀប សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀងដកហូតបាន ម៉ូតូចំនួន០៥គ្រឿង និងមនុស្ស០៥នាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា ទាំង០៥នាក់នេះរួមមាន ​៖

១/ឈ្មោះព្រំ សៅ ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ជាអ្នកបើកម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1S.7185

២/ឈ្មោះសំ សំណាង ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលនៅភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ជាអ្នកជិះពីក្រោយជាម្ចាស់ម៉ូតូហុងដាសេ១២៥ពណ៌ខ្មៅ ពាក់លេខ ( គ្មាន)

៣/ឈ្មោះញ៉ក់ ដេវីត ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិរាមជោរ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ជាអ្នកបើកម៉ូតូម៉ាកនិច ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1LH.6005

៤/ឈ្មោះកែវ តុងចាន់ឌី ភេទប្រុសអាយុ១២ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ជាម្ចាស់ម៉ូតូជិះពីក្រោយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1S.7185

៥/ឈ្មោះយ៉ាន់ ទិត្យ ភេទប្រុសអាយុ១៦ឆ្នាំ មានទីលំនៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ជាអ្នកជិះពីក្រោយ ម៉ូតូម៉ាកសុីទី ពណ៌ក្រហម ពាក់ស្លាកលេខ (គ្មាន)

បច្ចុប្បន្នម៉ូតូទាំង០៤គ្រឿង សមត្ថកិច្ចបានធ្វើការដកហូតបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ។ ចំណែកក្មេងទញនើងទាំង០៥នាក់ សមត្ថកិច្ចយើងបានកិច្ចសន្យាអបរំណែនាំអោយអាណាព្យាមកទទួលយកទៅផ្ទះដើម្បីអបរំបន្ត។



Telegram