អន្តរជាតិ៖ សារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា មនុស្សជាង ៩០ នាក់បានបាត់ខ្លួន បន្ទាប់ពីកប៉ាល់មួយគ្រឿងនៅឆ្នេរសមុទ្រនៃទីក្រុង Mumbai ប្រទេសឥណ្ឌាបានលិចនៅពេលមានព្យុះស៊ីក្លូនខ្លាំងក្លា វាយប្រហារ។ កងទ័ពជើងទឹកឥណ្ឌា បាននិយាយថា ខ្លួនបានជួយសង្គ្រោះមនុស្ស១៧៧នាក់ ក្នុងចំណោមមនុស្ស ២៧០ នាក់នៅលើនាវា ហើយកិច្ចប្រឹងប្រែងដើម្បីស្វែងរកអ្នកនៅរស់កំពុងបន្ត។
កប៉ាល់ដឹកទំនិញ ៣ ផ្សេងទៀតដឹកមនុស្សប្រមាណ ៧០០ នាក់បានជាប់គាំងនៅសមុទ្រ ប ន្ទាប់ពីព្យុះស៊ីក្លូន Tauktae ដែលបានបោកបក់លើឆ្នេរខាងលិចរបស់ប្រទេសឥណ្ឌា។
ព្យុះស៊ីក្លូនTauktaeបានអន់ថយ បន្ទាប់ពីវាយប្រហារបណ្តាលឲ្យមានការបាក់ដីកាលពីថ្ងៃច័ន្ទ ប៉ុន្តែយ៉ាងហោចណាស់មានមនុស្សចំនួន ១៩ នាក់បានស្លាប់នៅក្នុងព្យុះនេះរួចទៅហើយ។
នាវាដឹកទំនិញដែលរងការប៉ះពាល់ដែលគ្រប់គ្រងដោយសាជីវកម្មប្រេងនិងឧស្ម័នធម្មជាតិ របស់ប្រទេសឥណ្ឌា (ONGC) បានដឹកបុគ្គលិកដែលត្រូវបានដាក់ពង្រាយសម្រាប់ខួងនៅឯនាយសមុទ្រ។
កងទ័ពជើងទឹកឥណ្ឌា បានបើកបេសកកម្មជួយសង្គ្រោះតាមសមុទ្រ យ៉ាងធំធេង សម្រាប់កម្មករប្រេងដែលកំពុងបាត់ខ្លួន ត្រូវបានរារាំងដោយរលកដ៏ធំៗ៖«មានរលកពី ២០ ទៅ ២៥ ហ្វីត (ពី ៦ ទៅ ៧,៦ ម៉ែត្រ) ខ្យល់មានកំរិតខ្ពស់« អ្នកនាំពាក្យកងទ័ពជើងទឹកលោក Vivek Madhwal បាននិយាយ។
អ្នកនាំពាក្យកងទ័ពជើងទឹកបានប្រាប់ BBC ថា ខ្លួនបានបញ្ជូននាវាចម្បាំង៣គ្រឿង ដើម្បីជួយសង្គ្រោះអ្នកដែលនៅលើនាវាពាណិជ្ជកម្មដែលជាប់គាំងទាំង៣។ កប៉ាល់ពីរគ្រឿងនៅឯនាយឆ្នេរ Mumbai ដែលជារដ្ឋធានីនៃរដ្ឋ Maharashtra រីឯទីបីគឺនៅក្បែរឆ្នេរនៃរដ្ឋ Gujarat ។
ONGC បាននិយាយថា ខ្លួនក៏បានដាក់ពង្រាយទូកដើម្បីជួយសង្គ្រោះបុគ្គលិករបស់ខ្លួនផងដែរ។
ទូកដឹកទំនិញដែលមានបញ្ហាមួយ ត្រូវបានគេរាយការណ៍ថា បានដឹកទំនិញបានបោះយុថ្កាហើយមានចម្ងាយប្រហែល ១៤ គីឡូម៉ែត្រពីឆ្នេររបស់ទីក្រុង Mumbai នៅពេលវាបានលិចនៅថ្ងៃច័ន្ទ។ កងនាវាចរបាននិយាយថា កប៉ាល់នោះបានកឿងនៅសមុទ្រ។
តាមសេចក្តីរាយការណ៍ មានមនុស្សចំនួន ១៩៦នាក់ នៅលើនោះ និង ១០០ នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាបានជាប់គាំងនៅលើអណ្តូងរ៉ែនេះ៕ ប្រភព៖ BBC ប្រែសម្រួល៖ នង ណារិន