រាជធានីភ្នំពេញ៖ ក្មេងទំនើងរហ័សនាម YSK ហៅយើងស្រលាញ់គ្នានិង ក្រុមAline ហៅអេលៀន ពេលកាប់គេខ្លាំងដៃណាស់ កាប់ផង ហក់ជាន់លើម៉ូតូផង រួចមកសម្ងំដេកក្នុងផ្ទះសំណាក់ អស់លក្ខណ៍ត្រូវបានសមត្ថកិច្ចបុកចូលបង្ក្រាបដល់ក្នុងផ្ទះសំណាក់តែម្តង ។
សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២៥ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជារពីរ លោកស្នងការរង ប៊ុន សត្យា ទទួលផែនការងារព្រហ្មទណ្ឌ រាជធានីភ្នំពេញ និងមានការដឹកនាំកម្លាំងដោយ លោកវរៈសេនីយ៍ឯក ម៉ម សាវន ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ដឹកនាំដោយលោក វរសេនីយ៍ទោ ជាង ហុកសែ ចុះទៅបង្ក្រាបដល់ផ្ទះសំណាក់តែម្តង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន មានចំនួន១០នាក់ ម៉ូតូ៦គ្រឿង ដាវ៣ ដើម តាំងតោ២ ដើម កាំបិតផ្គាក់ ១ដើម ដោយពួកនេះបានធ្វើសកម្មភាព ០២ករណី ។

ករណីទី១: ហិង្សាដែលចេតនាមានស្ថានទម្ងន់ទោស (ក្មេងទំនើង) នៅចំនុច ផ្លូវផ្លូវថៃហ្គ័រ សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១២:៤០នាទីយប់ ។

ករណីទី២: ហិង្សាដែលចេតនាមានស្ថានទម្ងន់ទោស (ក្មេងទំនើង) នៅចំនុច ផ្លូវ១០៤ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញកាលពី ថ្ងៃទី១១ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៣:០៦នាទីយប់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ១០នាក់រួមមាន ៖
១-ឈ្មោះ នី គីនីន ហៅ អានីន ភេទប្រុស អាយុ១៨ឆ្នាំ
២-ឈ្មោះ ចាន់ ថារទ្ធី ហៅ អារិទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ
៣-ឈ្មោះ គង់ ឧត្តម ហៅ អាដំ ភេទប្រុស អាយុ១៧ឆ្នាំ
៤-ឈ្មោះ ជឹម សំណាង ហៅ អាណាង ភេទប្រុស អាយុ១៧ឆ្នាំ
៥-ឈ្មោះ ហ៊ង ម៉េងសាន ហៅ អាសាន ភេទប្រុស អាយុ១៧ឆ្នាំ
៦-ឈ្មោះ កុសល វិសាល ហៅ អាសាល ប្រុស អាយុ១៧ឆ្នាំ
៧-ឈ្មោះ ហ៊ុន ថូបូរ៉ាយុទ្ធ ហៅ អា យុទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ
៨-ឈ្មោះ សេម មករា ហៅ អាមករា ភេទប្រុស អាយុ១៧ឆ្នាំ
៩-ឈ្មោះ ថៃ សីហា ហៅ អាសីហា ភេទប្រុស អាយុ១៧ឆ្នាំ
១០-ឈ្មោះ ភឿន សុភានី ហៅអាភី ប្រុស អាយុ១៧ឆ្នាំ
ពេលនេះ ការិយាល័យ ជំនាញកំពុងស្រាវជ្រាវបន្តយកបក្សពួកសេសសល់បន្តទៀត។ បញ្ចាក់ មុខសញ្ញាសេសសល់ និងរត់គេចខ្លួន ដែលសកម្ម ក្នុង សកម្មភាពហិង្សា ដោយចេតនាមានស្ថានទំនង់ទោស ក្មេងទំនេីង សមត្ថកិច្ចនិងតាមបង្ក្រាបឲ្យដល់ឬសគល់ដោយមិនយោគយល់នោះឡើយ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕នុច




