ខេត្តក្រចេះ ៖ មានការភ្ញាក់ផ្អើលខ្លាំងមួយបានកើតឡើង ក្រោយអ្នកភូមិធំក្លិនស្អុយចម្លែក លុះតាមរកមើល ក៏ឃើញសាកសព២នាក់ប្រពន្ធ ស្លាប់ស្អុយរលួយទៅហើយ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចចុះមកធ្វើការពិនិត្យនិងធ្វើកោលស្យវិច័យ ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១០ ខែឧ សភា ឆ្នាំ២០២៥ នៅចំណុចដីឡូលេខ៧៩ កសិដ្ឋាន១ ក្រុមហ៊ុនដុងភូ ស្ថិតនៅភូមិអូរអន្ត្រែង ឃុំរលួសមានជ័យ ស្រុកអូរគ្រៀលសែនជ័យ ខេត្តក្រចេះ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា សពបុរសជាប្តីឈ្មោះ ដែន ដន អាយុ៣៨ ឆ្នាំ មុខរបរ កម្មករកាត់ស្មៅ និងសពប្រពន្ធមានឈ្មោះ ស្រែន ណាងចេញ អាយុ៤៤ ឆ្នាំ ជនជាតិក្រឹង មុខរបរកម្មករ កាត់ស្មៅដូចគ្នា ក្នុងនោះបើតាមប្រភពពីបងប្អូនបានឲ្យដឹងថា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២៥ បងរបស់ខ្លួននិងប្រពន្ធ បានមកធ្វើការកាត់ស្មៅជាមួយខ្លួនឲ្យក្រុមហ៊ុនខាងលើ ។ លុះនៅព្រឹកថ្ងៃទី៥ ខែឆ្នាំដដែលពួកគាត់ទាំង២នាក់ប្តីប្រពន្ធ ក៏ដើរចូលព្រៃក្រោយផ្ទះ ដើម្បីទៅរករកដើមរុក្ខជាតិធ្វើថ្នាំខ្មែរ ហើយក៏បាត់មិនឃើញត្រឡប់មកផ្ទះវិញចាប់ពីថ្ងៃនោះមក ។ ក្រោយពីបាត់ដំណឹងឈឹង បងប្អូនអ្នកភូមិ នាំគ្នាជួយដើររក នៅតែរកមិនឃើញ លុះដល់ថ្ងៃទី១០ ខ្លួនជាប្អូនបានជិះម៉ូតូចូលព្រៃដើម្បីកាប់ឬស្សីជួសជុលកន្លែងស្នាក់នៅ ក៏ធំក្លិនស្អុយ តាមរកមើល ក៏ឃើញសាកសព២នាក់ប្រពន្ធ ស្លាប់ស្អុយរលួយទៅហើយ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចចុះមកធ្វើការពិនិត្យនិងធ្វើកោលស្យវិច័យ ។
ភ្លាមៗសមត្ថកិច្ចនគរបាលស្រុកអូរគ្រៀងសែនជ័យ សហការជាមួយកម្លាំងជំនាញខេត្ត ចុះទៅពិនិត្យកន្លែងកើតហេតុ និងធ្វើកោសលវិច្ច័យលើសាកសព បានឲ្យដឹងថា ការស្លាប់របស់អ្នកទាំង២ គឺជាករណីឃាតកម្ម ចាក់សម្លាប់ប្រពន្ធ រួចប្តីក៏ចាក់សម្លាប់ខ្លួនឯងតាមក្រោយ តែគ្មាននរណាម្នាក់បានដឹងពីមូលហេតុ ដែលឈានទៅដល់ការកើតករណីឃាតកម្មនោះទេ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕


.jpg?1747193181)
.jpg?1747193181)
