រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ថា ករណីការចុះផ្សាយតាមបណ្តាញសង្គមនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ពាក់ព័ន្ធការពិន័យបុរសម្នាក់ចំនួន២លានរៀល គ្រាន់តែហូបគ្រឿងស្រវឹងនោះ ក្រុមការងារបាននិងកំពុងមានចំណាត់ការស៊ើបបញ្ជាក់ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការបំភ្លឺជូនសាធារណជនជ្រាបអំពីការអនុវត្តនិតិវិធីផាកពិន័យនេះ ។
សូមបញ្ជាក់ថា ការបង្ហោះរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺឆ្លើយតបជាមួយការបង្ហោះ សារបន្តពីប្រជាពលរដ្ឋដែលបានផ្ញើរជូន ឯកឧត្តម ខៀវ កាញារីទ្ធ ដែលមានខ្លឹមសារទាំងស្រុងថា « សុំអធ្យាស្រ័យលោកអុំ សុំសួររំខានអុំបន្តិចពេលបើកបរ ខ្ញុំបាទហូបជាតិអាកុលមានលើសពី 40ត្រូវប៉ូលីសពិន័យ2លានរៀល តាមច្បាប់ប៉ុន្នឹងមែន តែសុំសួអុំបន្តិចតើមានដំណោះស្រាយឬគ្មានអុំ ខ្ញុំមកពីបុណ្យសព លោកពូនៅភ្នំពេញ ខ្ញុំមកពីខេត្តតាកែវ ហើយក៏កំលាំសមត្ថកិច្ចខណ្ឌ័ដង្កោរហៅ ខ្ញុំខុសក៏ខ្ញុំមិនគេចវេសពីកាអនុវត្តរបស់កងកំលាំងដែរ ខ្ញុំសុំគាត់សំរួល ខ្ញុំដឹងខុស ខ្ញុំសុំសំរួលល្មមៗ ពីរលានខ្ញុំរៀល ខ្ញុំមានលុយឯណាបង់ កូនខ្ញុំហាលមូសខ្យល់គាត់មិនព្រម ហេតុអ្វីបានដកសោឡានខ្ញុំហើយ យកសោចាក់ចង្កូតរបស់ពួកគាត់មកចាក់ឡានខ្ញុំទៀត ខ្ញុំសុំថាសុំតែសោកាច់សោឡានអោយកូនខ្ញុំសំរាកនឹងសាកថ្មទូរសព្ទ័មិនព្រមទៀត ខ្ញុំមិនយល់ហេតុអ្វីសមត្ថកិច្ចបំរើរាស្រ្ត តែរាស្រ្តខុស ហើយសុំសំរួលខ្លះនៅតែមិនព្រម ហើយក៏ក្មួយមិនចេះដែរតើ ហេតុអ្វីធ្វើដល់ថ្នាក់នឹង ត្រឹមតែខ្ញុំសុំសោឡានកាច់សោរបើកកង្ហារអោយកូនគ្រួសារខ្ញុំសំរាកនឹងសាកថ្មទូរសព្ទ័ គាត់មិនព្រម រហូត ខ្ញុំសរសេរទៅសួរលោកអុំ ទាំងម៉ោង3៖45នាទីព្រឹក ខ្ញុំមិនសំរាករង់ចាំកំលាំងគាត់ក្រោមធ្វើការវិញ។ សុំគោរពនឹងអធ្យាស្រ័យលោកពូ
2លានខ្ញុំខុសច្បាប់មែនលោកពូ តែខ្ញុំគ្មាន2លានសំរាប់បង់ទេ ខ្ញុំរកតែបង់ធនាគា1ខែជាង1លានមិនបានផង សោកស្តាយណាស់ » ៕



