ខេត្តកណ្តាល ៖ ពិតជាក្រុមមមៀចមិនខ្លាចភ្លើងពិតមែន ថាប្រុសទៅបែបនឹង ចុះនេះមានទាំងស្រីទាំង មកទាំងហ្វូង ប្រុសអ្នកចូលកាប់និងវាយកម្ទេចម៉ូតូ ស្រីវិញអង្គុយចាំថតបង្ហោះ គេចខ្លួនបានតែ៣ថ្ងៃប៉ុណ្ណោះ ត្រូវសមត្ថកិច្ចក្របួចបាន៣នាក់ យកមកធ្វើការសាកសួរ ខណៈបក្សពួកនិងមេខ្លោងផ្សេងទៀតកំពុងរត់គេចខ្លួន ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២២ និង ៥៨ នាទីថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៥ ចំណុចតូបលក់ដូរ ២៤ ម៉ោងឈ្មោះ វ៉ាន់ ថា ភេទស្រី ស្ថិតភូមិ កោះខែល ឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្ដាល។
តាមរបាយការណ៍របស់សមត្ថកិច្ចស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះ មាន០៧ នាក់៖
១-ឈ្នោះ វ៉ាន់ ថាវ ភេទស្រី អាយុ ៤៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិកោះខែល ឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្តាល។(ម្ចាស់តូបលក់ដូរ ២៤ ម៉ោង)
២-ឈ្មោះ នឿន វិច្ឆិកា ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិ ព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
៣-ឈ្មោះ សុភ័ក្រ្ក យ៉ាប៉ាតាវី ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិ ព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
៤-ឈ្មោះ ឆាយ ម៉េងហួរ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិ ព្រែកតាឡៃ ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
៥-ឈ្មោះ រិន ស្រីគីម ភេទស្រី អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ព្រែកតាឡៃ ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
៦-ឈ្មោះ វុទ្ធ វីន ភេទប្រុស អាយុ ១៧ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិ ព្រែកតាឡៃ ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
៧-ឈ្មោះ លួត រ៉ាយុទ្ធ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។
ចំណែកក្រុមជនសង្ស័យមានគ្នា ប្រហែល ២០ នាក់៖
១- ឈ្មោះ លន វីរៈបុត្រ ភេទប្រុស អាយុ ១៧ ឆ្នាំមុខរបរ មិនពិត មានទីលំនៅ ភូមិ ស្វាយកណ្ដាលឃុំ ព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។(ឃាត់ខ្លួន)
២-ឈ្មោះ សារ៉ាត់ ស្រីនីត ភេទស្រី អាយុ ២៣ ឆ្នាំ មុខរបរ បម្រើការក្នុង ktv មានទីលំនៅភូមិ ភូមិ ព្រែកតាហង់ សង្កាត់ កំពង់កុង ក្រុងសំពៅពូន ខេត្តកណ្ដាល។(ឃាត់ខ្លួន)
៣.ឈ្មោះស៊ វុត្ថា ភេទប្រុស អាយុ ១៧ឆ្នាំជនជាតិខ្មែរ មុខរបរ.មិនពិតមានទីលំនៅភូមិជំនីច ឃុំ កំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។(ឃាត់ខ្លួន)
៤- ឈ្មោះ មុត មី ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ តាមេម សង្កាត់ ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្ដាល។(គេចខ្លួន)មេក្លោង
៥-ឈ្មោះ វាស្នា សំណាង ហៅ ឆេន ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ កោះចាស់ សង្កាត់ ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្ដាល។(គេចខ្លួន)
៦-ឈ្មោះ លីដា ផារ៉ា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ ពោធិរាម្មា សង្កាត់ ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្ដាល។(គេចខ្លួន)
៧-ឈ្មោះ វី សុងហ៊ី ហៅ វ៉េវ ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ កោះចាស់ សង្កាត់ ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្ដាល។ (គេចខ្លួន)
៨-ឈ្មោះ ខេង ហ៊ុនឆេង ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។មានទីលំនៅភូមិ ប្រធាតុ(ក)សង្កាត់ ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្ដាល។(គេចខ្លួន)
៩-ឈ្មោះ លុយ សុខជា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ពោធិរាម្មា ឃុំ ព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល។(គេចខ្លួន)
១០.ឈ្មោះវឿន មករា ហៅមះ ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរ.មិនពិតមានទីលំនៅភូមិតាហង្ស ឃីកំពង់កុង ស្រុកកធំ ខេត្តកណ្តាល។(គេចខ្លួន)
១១.ឈ្មោះ វ៉ុន វីត ភេទ ប្រុស អាយុ ១៧ឆ្នាំជនជាតិខ្មែរ មុខរបរ.មិនពិតមានទីលំនៅភូមិព្រែកលោក សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្ដាល។(គេចខ្លួន)
១២.ឈ្មោះ រ៉ា អាយុប្រហែល ១៧ឆ្នាំជនជាតិខ្មែរ.មុខរបរ.មិនពិតមានទីលំនៅក្រុងសំពៅពូន (គេចខ្លួន)និងបក្សពួកមួយចំនួនទៀត មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។
ក្នុងនោះ សម្ភារៈខូចខាតបាត់បង់រួមមាន៖ ម៉ូតូចំនួន ០២ គ្រឿង
១-ម៉ូតូម៉ាកហុងដាឌ្រីម សេ125 ពណ៍ខ្មៅ ផលិតឆ្នាំ 2017 ផ្លាកលេខ កណ្ដាល1U-2462 ។
២-ម៉ូតូម៉ាកហុងដាឌ្រីម សេ125 ពណ៍ខ្មៅ ផលិតឆ្នាំ2021ផ្លាកលេខ កណ្ដាល 1AF-0187 (ខូចខាតទាំងស្រុង)។
៣-បាត់សាំងចំនួន ០៥ ដប។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ២២ និង ៥៥ នាទី ជនរងគ្រោះ ឈ្មោះ វ៉ាន់ ថា កំពង់លក់ដូរនៅតូបហើយក៏មានឈ្មោះ នឿន វិច្ឆិកា ឈ្មោះ សុភ័ក្រ្ត យ៉ាប៉ាតា វី ឈ្មោះ ឆាយ ម៉េងហួរ ឈ្មោះ រិន ស្រីគីម ឈ្មោះ វុទ្ធ វីន និង ឈ្មោះ លួត រ៉ាយុទ្ធ បានជិះម៉ូតូចំនួន ០២ គ្រឿងមកទិញភេសជ្ជៈ និង មីហូប ខណៈពេលនោះក៏មានក្រុមជនសង្ស័យខាងលើ បានជិះម៉ូតូចំនួន ០៨ គ្រឿងដោយមានដាកាំបិតដុំថ្មញញួរ រួចបានធ្វើសកម្មភាពគប់កាប់វាយទៅលើម៉ូតូនិងជនរងគ្រោះបណ្ដាលឲ្យខូចខាតអស់ចំនួន ០២គ្រឿង ហើយបានកាប់យកផ្លាកលេខម៉ូតូទៅ រួចហើយក្រុមជនសង្ស័យក៏នាំគ្នាបជិះម៉ូតូគេចខ្លួនទៅទិសខាងត្បូងបាត់។ លុះដល់ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ០២ និង ១០ នាទី កម្លាំងព្រហ្មទណ្ឌស្រុកស្អាង សហការជាមួយកម្លាំងព្រហ្មទណ្ឌស្រុកកោះធំ និងក្រុងសំពៅពូន បានចុះស្រាវជ្រាវបានឃាត់ខ្លួនជនសង្ស័យឈ្មោះ សារ៉ាត់ ស្រីនីត ភេទស្រី អាយុ ២៣ ឆ្នាំ យកមកធ្វើការសាកសួរ។
រហូតនៅវេលាម៉ោង ១១ និង ៣០ នាទី ថ្ងៃទីខែឆ្នាំដដែល ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ លន វិរះបុត្រ យកមកធ្វើការសាកសួរ។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សារ៉ាត់ ស្រីនីត បានសារភាពថាបក្សពួករបស់ខ្លួនពិតជាបានធ្វើសកម្មភាពកាប់គប់វាយទៅលើម៉ូតូរបស់ជនរងគ្រោះ និង យកដុំឥដ្ឋគប់ចូលក្នុងតូបលក់ដូរ ២៤ ម៉ោង ពិតប្រាកដមែន។ ចំណែកខ្លួនបានយកទូរស័ព្ទថតវីដេអូដែលបក្សពួករបស់ខ្លួនធ្វើសកម្មភាពចែកចាយឱ្យមិត្តភ័ក្រ្ករបស់ខ្លួនមើល។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ លន វីរៈបុត្រ បានសារភាពថាខ្លួនពិតជាបានជិះម៉ូតូឌុបមិត្តភ័ក្រ្ករបស់ខ្លួនធ្វើសកម្មភាពកាប់ទៅលើម៉ូតូរបស់ជនរងគ្រោះ និង បានយកដុំឥដ្ឋគប់ចូលក្នុងតបលក់ដូរ ២៤ ម៉ោង ពិតប្រាកដមែនតែខ្លួនមិនបានចុះពីលើម៉ូតូធ្វើសកម្មភាពទេ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី និងកំបុងស្រាវជ្រាវតាមចាប់បក្ខពួកដែលនៅសេសសល់បន្តទៀត ៕ នុច







