បើករថយន្ត បុកកង់ពីក្រោយ ស្លាប់លោកតាម្នាក់យ៉ាងរន្ធត់ទាំងព្រឹក រួចចុះពីលើរថយន្តរត់បាត់!
សន្តិសុខសង្គម
221

រាជធានីភ្នំពេញ​​ ​៖ បុរសម្នាក់វ័យចំណាស់ម្នាក់ បានស្លាប់ក្នុងថ្លុកឈាមទាំងព្រឹកយ៉ាងអាណោចអាធ័ម នៅលើផ្លូវជាតិលេខ០៣ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​កាលពីវេលាម៉ោង៦និង២០នាទី ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង រវាងរថយន្ត ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3B.5578 (អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុបន្សល់ទុកតែរថយន្ត) និងកង់ ជិះដោយជនរងគ្រោះឈ្មោះ នុយ សេងវ៉ាត ភេទប្រុស អាយុ៧០ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីត្បូងទៅជើងស្របទិសគ្នាពេលមកដល់ចំណុចកើតហេតុ រថយន្តបានបុកកង់ពីក្រោយពេញមួយទំហឹងបណ្តាលឲ្យបោកដួលតែម្តង ស្លាប់អ្នកជិះកង់យ៉ាងរន្ធត់ រួចហើយអ្នកបើកបររថយន្តចុះពីលើរថយន្តគេចខ្លួនបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលខណ្ឌដង្កោ សហការជាមួយនគរបាលចរាចរណ៍ក្រុង ធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ នុច


Telegram