ក្រុមចោរធាក់ប្លន់ម៉ូតូពេលរាត្រី០៣នាក់ ជាប់ខ្នោះរបស់នគរបាលខណ្ឌដង្កោ ខណៈកំពុងតាមចាប់បក្ខពួក០៣នាក់ទៀត
សន្តិសុខសង្គម
47

រាជធានីភ្នំពេញ ៖ ជនសង្ស័យជាក្រុមចោរធាក់ប្លន់ម៉ូតូចំនួន ០៣នាក់ ត្រូវសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ក្រោមការបញ្ជារបស់លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ ។

ករណីធាក់ប្លន់នេះ បានធ្វើឡើងកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ចំណុចខាងលិចស្តុបបាគូ ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងចាប់ឃាត់ខ្លួនបាននៅវេលាម៉ោង ២ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ ត្រង់ចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៉ាន់ សារុំ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ  រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យចំនួន០៣នាក់ ដែលឃាត់ខ្លួនបានរួមមាន ៖ ១/ឈ្មោះ ម៉ន រតនៈសម្បត្តិ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ២/ឈ្មោះ ភឿន មករា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៣/ឈ្មោះ មាស សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងនោះ សម្ភារៈបាត់បង់: ១/ម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ សេរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ 1LS-8729 លេខតួនិងលេខម៉ាស៊ីន0292085ចំនួន០១គ្រឿង ។ ចំណែកសម្ភារៈបន្សល់ទុក: ១/ម៉ូតូម៉ាក HONDA WINNER X ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1LA-8925 លេខតួ121250លេខម៉ាស៊ីន1246542 ចំនួន០១គ្រឿង ,២/ម៉ូតូម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KY-2270 លេខតួ និងលេខម៉ាស៊ីន9201911ចំនួន០១គ្រឿង ៣/ទូរស័ព្ទដៃម៉ាក IPhone 12 Pro Max ពណ៌ខៀវ ចំនួន០១គ្រឿង ៤/ទូរស័ព្ទដៃម៉ាក OPPO ពណ៌ខ្មៅ ចំនួន០១គ្រឿង ៥/ទូរស័ព្ទដៃម៉ាក OPPO ពណ៌ផ្ទៃមេឃចំនួន០១គ្រឿង ។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង២២និង៤០នាទី ជនរងគ្រោះឈ្មោះ ប៉ាន់ សារុំ ភេទប្រុស អាយុ៥១ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ សេរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ 1LS-8729 លេខតួនិងលេខម៉ាស៊ីន0292085 ចេញពីផ្ទះស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងគោលបំណងទៅលេងផ្ទះបងប្អូននៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។ ពេលជនរងគ្រោះជិះម៉ូតូមកដល់ចំណុចខាងលិចស្តុបបាគូ ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង២៣និង០០នាទី ថ្ងៃខែឆ្នាំដដែល ស្រាប់តែមានក្រុមជនសង្ស័យមានគ្នា០៩នាក់ ជិះម៉ូតូ០៤គ្រឿង បានធ្វើសកម្មភាពយកជើងធាក់ដៃចង្កូតម៉ូតូរបស់ជនរងគ្រោះបណ្ដាលឲ្យជនរងគ្រោះដួលម៉ូតូ ហើយក្រុមជនសង្ស័យក៏បានចុះលើកយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ ។

បន្ទាប់មកជនរងគ្រោះក៏បានមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ រាយការណ៍ប្រាប់សមត្ថកិច្ចនិងដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកក្រុមជនសង្ស័យ យកមកធ្វើការសាកសួរតាមមតិវិធីច្បាប់។ លុះដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០២និង០០នាទី សមត្ថកិច្ចយើងក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាបន្តបន្ទាប់ ១/ឈ្មោះ ម៉ន រតនៈសម្បត្តិ ភេទប្រុសអាយុ១៨ឆ្នាំ ត្រង់ចំណុចការ៉ាស់សាំង សូគីម៉ិច ផ្លូវជាតិលេខ២ ស្ថិតនៅព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមនិងវត្ថុតាង ទូរស័ព្ទដៃម៉ាក OPPO ពណ៌ផ្ទៃមេឃចំនួន០១គ្រឿង ម៉ូតូម៉ាក HONDA WINNER X ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1LA-8925 លេខតួ121250លេខម៉ាស៊ីន1246542ចំនួន០១គ្រឿង និងបន្តឃាត់ខ្លួនជនស្ស័យ០២នាក់ទៀត ១/ឈ្មោះ ភឿន មករា ភេទប្រុស អាយុ១៨ឆ្នាំ ២/ឈ្មោះ មាស សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ត្រង់ចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមនិងវត្ថុតាង ម៉ូតូម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KY-2270 លេខតួ និងលេខម៉ាស៊ីន9201911ចំនួន០១គ្រឿង ទូរស័ព្ទដៃម៉ាក IPhone 12 Pro Max ពណ៌ខៀវ ចំនួន០១គ្រឿង ទូរស័ព្ទដៃម៉ាក OPPO ពណ៌ខ្មៅ ចំនួន០១គ្រឿង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា ពួកខ្លួន(ជនសង្ស័យ)និងបក្ខពួកចំនួន០៦នាក់ទៀត ១/ឈ្មោះ សិទ្ធ ភេទប្រុស អាយុប្រហែល១៧ឆ្នាំ  ២/ឈ្មោះ ចឺត ភេទប្រុស អាយុប្រហែល១៧ឆ្នាំ  ៣/ឈ្មោះ លី ភេទប្រុស អាយុប្រហែល១៧ឆ្នាំ  ៤/ឈ្មោះ ត្រេន ភេទប្រុស អាយុប្រហែល១៧ឆ្នាំ  ៥/ឈ្មោះ ឆេង ភេទប្រុស អាយុប្រហែល១៧ឆ្នាំ  ៦/ឈ្មោះ បូណា ភេទប្រុស អាយុប្រហែល១៧ឆ្នាំ (គេចខ្លួន) ពិតជាបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ សេរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ 1LS-8729 លេខតួនិងលេខម៉ាស៊ីន0292085 របស់ជនរងគ្រោះ ហើយយកទៅលក់ឲ្យឈ្មោះ ប៊ូ សុវណ្ណដាវីត ភេទប្រុស អាយុប្រហែល២៧ឆ្នាំ នៅម្តុំឃ្លាំងរំសេវ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានលុយចំនួន ៧០០(ប្រាំពីររយ) ដុល្លារអាមេរិក យកលុយមកចែកគ្នា ស៊ីចាយអស់ប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត ៕ នុច


Telegram