Breaking News ៖ រន្ធត់ណាស់ ស្លាប់មនុស្ស២នាក់ភ្លាមៗ ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកៀនស្វាយ មុននេះ!
ខេត្តកណ្តាល ៖ ពិតជារន្ធត់ណាស់ មនុស្ស២នាក់ បានស្លាប់ភ្លាមៗមួយរំពេច ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តនិងម៉ូតូ ។
ហេតុការណ៍ដ៍រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ៤និង ៥៥នាទីល្ងាច ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុច មុខផែ ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ទោះបីជាយ៉ាងណា ក្នុងហេតុការណ៍នេះ យើងមិនទាន់ដឹងថា មធ្យោបាយទាំង២គ្រឿងបើកបរក្នុងទិសដៅបែបណានៅឡើយទេ ខណៈសមត្ថកិច្ចជំនាញលោកកំពុងធ្វើការពិនិត្យវាស់វែង ។ សម្រាប់ព័ត៌មានបន្ថែម យើងនឹងUpdate ជូនបន្តទៀត ៕ នុច
