រាជធានីភ្នំពេញ ៖ ម៉ូតូម៉ាកស៊ុយសាគីនិចមួយគ្រឿង ត្រូវបានចោរ ធ្វើសកម្មភាពឆ្កឹះបំបែកសោរទ្វារបន្ទប់ លួចយកទៅបាត់ស្រមោល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង ១០នាទី ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចផ្ទះជួល ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ប្រាក់ ស្រីនីន ភេទស្រី អាយុ២១ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោង២និង ១០នាទី ខ្លួនបានជិះម៉ូតូម៉ាក ស៊ុយសាគីនិច ពណ៌ក្រហមលាយស ឆ្នាំ២០២៤ ស្លាកលេខ ភ្នំពេញ 1KU-1154 ចេញដើរលេងនៅកោះពេជ្រ រួចត្រឡប់មកបន្ទប់ជួលវិញក៏ទុកម៉ូតូនៅកន្លែងចតម៉ូតូក្នុងផ្ទះជួលដូចធម្មតា និងបានចាក់សោ.កត្រឹមត្រូវ ព្រមទាំងចាក់សោរទ្វារបន្ទាប់រួចឡើងទៅសម្រាកនៅជាន់ខាងលើ លុះដល់ម៉ោង ៥និង ៣០នាទីថ្ងៃដដែលស្រាប់តែអ្នកនៅបន្ទប់ជួលថា ឃើញទ្វារបន្ទប់ទុកម៉ូតូបើកចំហរ លុះចុះមកមើលទើបដឹងថាបាត់ម៉ូតូរបស់ខ្លួន ក៏ប្រញាប់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ ដើម្បីតាមចាប់ជនសង្ស័យជាចោរ យកមកផ្តន្ទាទោសតាមច្បាប់ ៕ នុច




