សំណាង១ក្នុង១០០០គ្រោះថ្នាក់! ខ្យល់កន្ត្រាក់មួយវឹប បាក់រលំដើមជ្រៃក្រឹម មួយដើមធំ កាត់ទទឹងផ្លូវសង្កត់រម៉កនិងម៉ូតូកង់បីប្រជាពលរដ្ឋ! (មានវីដេអូ)
រាជធានីភ្នំពេញ ៖ សំណាង១ក្នុង១០០០គ្រោះថ្នាក់ ដែលគ្មាននរណាម្នាក់ រងរបួស ឬមានគ្រោះថ្នាក់អ្វីដល់ជីវិត ខណៈកំពុងមានខ្យល់កន្ត្រាក់ ស្រាប់តែ ដើមជ្រៃក្រឹម មួយដើមធំបាក់រលំកាត់ទទឹងផ្លូវសង្កត់រម៉កនិងម៉ូតូកង់បីមួយគ្រឿងរបស់ប្រជាពលរដ្ឋ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤និង ៣០នាទីល្ងាច ថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវលេខពី ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ទោះបីជាយ៉ាងណាសូមបញ្ជាក់ថា ក្នុងហេតុការណ៍នេះ គ្មាននរណាម្នាក់ រងរបួសអ្វីនោះទេ ហើយការរលំដើមជ្រៃក្រឹម នេះ គឺកើតឡើងខណៈមានខ្យល់កន្ត្រាក់ បោកបក់មកយ៉ាងខ្លាំងមួយរំពេច ។ ក្រោយកើតហេតុហើយនោះ សមត្ថកិច្ចបានហៅរថយន្តមកកាត់ដើមឈើនេះចេញ ពីផ្លូវផងដែរ ៕ នុច




