ឈ្លោះគ្នាក្នុងFb ក្រុមCKកាហ្វេកែង ណាត់ជាមួយក្រុម MK ម្លុកក្នុងគីឡូស៊ីន ប្រដាប់ដោយបុ័ងតោ បើកឆាកកាប់ចាក់គ្នា សមត្ថកិច្ចចាប់បានទាំងសងខាង !
សន្តិសុខសង្គម
44

ខេត្តព្រះសីហនុ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មានហេតុការណ៍ហឹង្សាដោយចេតនា (វាយគ្នាទៅវិញទៅមក និងប្រើកាំបិតប៉័ងតោគប់គ្នា) កើតឡើងនៅចំណុចហាងកាហ្វេ CK ស្ថិតក្នុងក្រុមទី២៣ ភូមិ២ សង្កាត់លេខ ១ ក្រុង-ខេត្តព្រះសីហនុ វេលាម៉ោង ២១និង៣០នាទី

ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បង្កឡើងដោយជនសង្ស័យ២ក្រុម សរុបចំនួន ៥នាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា៖

ជនសង្ស័យទី១​ក្រុម CK កាហ្វេកែង ៖

១. លាង ប៊ុនធឿន ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ កម្មកររថយន្តដឹកឈើ

២. ខន និត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ។

ក្រុមទី២ រហ័សនាម MK ម្លុកក្នុងគីឡូស៊ីន៖

១. ណន អានឈួន ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស

២. សារិន រតនា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ

៣. មាស ដាវីត ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមទាំង២បានឆាតដាក់ទាស់ទែងគ្នានៅលើបណ្តាញសង្គម ហើយជួបប្រទះ និងមានការឈ្លោះគ្នាផ្ទាល់ ទើបក្រុម MK បានជិះម៉ូតូមកវាយក្រុម CK ដោយប្រើកាំបិតប៉័ងតោ ២ដើម ។ ក្នុងពេលប្រព្រឹត្តកម្មវាយប្រហារ មានសកម្មភាពគប់ និងវាយប្រើកាំបិតចំពោះគ្នាទៅវិញទៅមក ប៉ុន្តែមិនមាននរណាផ្ទាល់រងរបួសធ្ងន់ធ្ងរ ក្រោយហេតុការណ៍ក្រុម MK បានជិះម៉ូតូគេចខ្លួនទៅបាត់ ។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ១ ទទួលបានការជូនដំណឹងពីប្រជាពលរដ្ឋ និងបានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យទាំង ៥នាក់នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥ និងនាំមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចាត់ការតាមនិតិវិធីច្បាប់ ។

វត្ថុតាងចាប់យកបានកាំបិតប៉័ងតោចំនួន ០២ដើម (អាវុធដែលប្រើក្នុងសកម្មភាព) ។

ជនសង្ស័យទាំង ៥នាក់ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕


Telegram