ឥណ្ឌាជួបទុក្ខធំផ្ទួនៗ!! ព្យុះស៊ីក្លូនវាយប្រហារសម្លាប់មនុស្សរាប់សិននាក់ ខណៈកូវីដ១៩កំពុងផ្តាច់ជីវិតពលរដ្ឋក្នុង១ថ្ងៃជាង៤០០០នាក់
អន្តរជាតិ
257

ប្រទេសឥណ្ឌា៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ចំនួនអ្នកស្លាប់និងរបួសពីព្យុះស៊ីក្លូនដ៏ធំខ្លាំងក្លាមួយ ដែលបានវាយប្រហារលើប្រទេសឥណ្ឌា បានកើនឡើងដល់៨៧នាក់ កាលពីថ្ងៃពុធ (១៩ឧសភា) ខណៈដែលកងទ័ពជើងទឹក បាន ស្វែងរកមនុស្ស ៦៥ នាក់ដែលកំពុងបាត់ខ្លួន ដោយបន្ថែម បញ្ហាទៅលើប្រទេសនេះ ចំពេល កំពុងទទួលរងនូវរលកទី២ ជំងឺកូវីដ១៩ ដែលបានសម្លាប់មនុស្សជាង៤០០០នាក់ក្នុងរយៈពេល២៤ម៉ោង ។

ព្យុះស៊ីក្លូន Tauktae ដែលបានបោកបក់ឆ្នេរសមុទ្រភាគខាងលិច កាលពីល្ងាចថ្ងៃច័ន្ទ បានបំផ្លិចបំផ្លាញផ្លូវ ដែលក្រុមអ្នកជំនាញនិយាយថា ចំនួនព្យុះដែលកំពុងកើនឡើងនៅសមុទ្រអារ៉ាប់ ដោយសារតែការប្រែប្រួលអាកាសធាតុ។

ក្រសួងការពារជាតិបាននិយាយនៅថ្ងៃពុធថា នាវារបស់កងទ័ពជើងទឹក បានជួយសង្គ្រោះមនុស្សជាង ៦០០ នាក់ បន្ទាប់ពីមានរលករហូតដល់ ៨ ម៉ែត្រ។ ប៉ុន្តែសាកសព២២នាក់ក៏ត្រូវបានរកឃើញផងដែរ ខណៈដែលយន្តហោះនិងឧទ្ធម្ភាគចក្រ កំពុងស្វែងរកកម្មករចំនួន៦៥នាក់ ដែលបាត់ខ្លួនពីនាវាជំនួយមួយក្នុងចំណោមនាវាជាច្រើនដែលបានកឿងនិងលិច នៅក្នុងព្យុះ ។

លោក MK Jha ប្រធានបញ្ជាការកងទ័ពជើងទឹកខាងលិច បាននិយាយថា ទឹកសមុទ្រពិតជាមានរលកខ្ពស់ ណាស់ ដែលពួកគេមិនអាចឡើងជិះ លើវានាដើម្បីជួយសង្រ្គោះជីវិតបាននោះទេ។

លោក Jha បានប្រាប់បណ្តាញព័ត៌មាន NDTV ថា អ្នកដែលត្រូវបានគេជួយសង្គ្រោះមាន« ក្តីសង្ឃឹមនៅក្នុងភ្នែករបស់ពួកគេ ប៉ុន្តែពួកគេពិតជាពិបាកចិត្តណាស់…ពួកគេត្រូវបានវាយដោយស្ថានភាពសមុទ្រអស់រយៈពេលជាច្រើនម៉ោង»។

មនុស្សប្រមាណជា ២៣៨.០០០ នាក់កំពុងស្ថិតនៅក្នុងទីជម្រក ជាមួយនឹងផ្ទះជាង ១៦.៥០០ ខ្នងរងការខូចខាត ហើយដើមឈើជិត ៧ ម៉ឺនដើម ត្រូវបានច្យល់បក់បោកបាក់ដួល ។ មន្ត្រីបានបន្ថែមថា សត្វកសិដ្ឋានជាង ៦០០ ក្បាល រួមមានគោ ក្របី និងពពែ ក៏ត្រូវបានងាប់ ដែរ។

នាយករដ្ឋមន្រ្តីលោក ណារិន ដ្រាម៉ូឌី បានសរសេរថា រដ្ឋាភិបាលរបស់លោកកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ជាមួយរដ្ឋទាំងអស់ ដែលរងផលប៉ះពាល់ដោយព្យុះស៊ីក្លូន ។ លោកបានប្រកាសផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់តំបន់ក៏ដូចជាសម្រាប់ក្រុមគ្រួសារជនរងគ្រោះនិងអ្នករងរបួស។

ទោះបីព្យុះស៊ីក្លូនជាព្យុះមួយក្នុងចំណោមគ្រោះមហន្តរាយជាច្រើនទសវត្សក៏ដោយ ការព្យាករណ៍ល្អជាងគ្រោះមហន្តរាយមុន មានន័យថា ប្រជាជន ២០ ម៉ឺននាក់នៅក្នុងតំបន់គ្រោះថ្នាក់ - រួមទាំងអ្នកជំងឺកូវីដ- ១៩ ត្រូវបានផ្លាស់ទៅទីសុវត្ថិភាព។

ប្រព័ន្ធអាកាសធាតុដែលមានគ្រោះថ្នាក់ដល់អាយុជីវិត ត្រូវបានវាយប្រហារ នៅពេលប្រព័ន្ធសុខាភិបាលរបស់ប្រទេសឥណ្ឌា បានតស៊ូជាមួយនឹងការរីករាលដាលនៃជំងឺឆ្លងវីរុស ដែលក្នុងរយៈពេល ២៤ ម៉ោង បានសម្លាប់មនុស្ស ៤.៥២៩ នាក់៕

ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង ណារិន

Telegram