អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសម៉ាឡេស៊ី បានរាយការណ៍ថាមានចំនួន ៦.០៧៥ ករណីថ្មីឆ្លងជំងឺកូវីដ១៩កាលពីថ្ងៃពុធ (១៩ ឧសភា) ខណៈប្រទេសនេះនៅតែបន្តប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃរលកទី៣។
នេះជាលើកទី១ របស់ប្រទេសម៉ាឡេស៊ី ដែលបានរកឃើញចំនួន៦០០០ករណីថ្មី។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា កំណត់ត្រាមុនរបស់ប្រទេសនេះមានចំនួន ៥.៧២៨ ករណីថ្មីនៃកូវីដ១៩ កាលពីថ្ងៃទី ៣០ ខែមករា។
ភាគច្រើននៃករណីថ្មីគឺនៅតំបន់ Klang Valley៖ ២.២៥១នាក់នៅ Selangor និង៦៦០នាក់នៅគូឡាឡាំពួ។
មានករណីថ្មីចំនួន៦៩៩ករណីនៅJohor, ៤៤៥ នៅKedah និង ៤៤១ ករណីនៅKelantan។ Sarawak និង Penang បានរាយការណ៍ ៣២៣ករណី និង ១៨៣ករណីរៀងៗខ្លួន។
មានតែករណីចំនួន៣ករណីប៉ុណ្ណោះដែលត្រូវបានរាយការណ៍កាលពីថ្ងៃពុធគឺជាករណីនាំចូល។
មានអ្នកស្លាប់ថ្មីនៃជំងឺកូវីដ-១៩ មានចំនួន៤៦នាក់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីការឆ្លងរាតត្បាតកើនដល់ ២.០៤០នាក់។ គិតត្រឹមថ្ងៃពុធ ប្រទេសម៉ាឡេស៊ីបាន រាយការណ៍ថាមានករណីឆ្លងសរុបចំនួន៤៨៥.៤៩៦ ករណី៕
ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង ណារិន