អន្តរជាតិ៖ សារព័ត៌មាន CNN បានចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា យ៉ាងហោចណាស់ ៦.០០០នាក់ ក្នុងនោះមានអនីតិជនប្រហែល ១.៥០០នាក់ ហែលទឹកពីម៉ារ៉ុកទៅក្នុងទឹកដីអេស្ប៉ាញជាប់ព្រំដែននៃ Ceuta កាលពីថ្ងៃចន្ទ ដែលជា ការលំហូរចូលនៃការធ្វើចំណាកស្រុកខុសច្បាប់ធំជាងគេនៅ ថ្ងៃតែមួយ នេះបើតាម អាជ្ញាធរអេស្ប៉ាញបានបញ្ជាក់ ។
អ្នកនាំពាក្យរដ្ឋាភិបាលអេស្បាញ នៅក្រុង សឺតា( Ceuta) បានប្រាប់ CNNថា ជនចំណាកស្រុកបានហែលចេញពីទីតាំង២ ដោយអ្នកខ្លះចូលទៅភាគខាងត្បូងនៃ Ceuta នៅឯឆ្នេរ Tarajal និងមួយក្រុមធំចូលភាគខាងជើងនៃទីក្រុងនៅឆ្នេរBenzu ។ អ្នកនាំពាក្យបានបន្ថែមថា បុរសម្នាក់បានលង់ទឹកស្លាប់នៅក្នុងការហែលទឹក នេះ។
Ceuta គឺជាតំបន់ជុំវិញនៃជនជាតិអេស្បាញប្រមាណ ៨៤.០០០នាក់ នៅឆ្នេរសមុទ្រ ភាគខាងជើងរបស់ប្រទេសម៉ារ៉ុក ហើយសំខាន់សម្រាប់ជនចំណាកស្រុកដែលប៉ុនប៉ងចូលគឺស្ថិតនៅលើដីរបស់សហភាពអឺរ៉ុប។
ប្រធានាធិបតីក្រុងCeuta លោក Juan Jesus Vivas បានប្រាប់ទូរទស្សន៍អេស៉្បាញ កាលពីថ្ងៃអង្គារថា«ខ្ញុំមិនដែលឃើញស្ថានភាពបែបនេះទេ វាមិនធ្លាប់មានពីមុនមក ខ្ញុំមិនដែលមានអារម្មណ៍តានតឹងនិងសោកសៅទេ»។
លោកបានបន្ថែមថា« នេះគឺជាស្ថានភាពវឹកវរ ដែលយើងមិនអាចប្រាប់ពីចំនួនពិតប្រាកដនៃជនចំណាកស្រុកនៅពេលនេះនោះទេ»។ យើងត្រូវប្រមូលអ្នកទាំងអស់នោះ ដែលបានមកដល់និងបែងចែកពួកគេនៅទីតាំងជាក់លាក់ ។
កាកបាទក្រហមបាននិងកំពុងជួយដល់ជនចំណាកស្រុក នូវសម្លៀកបំពាក់ ភួយនិងស្បៀងអាហារ នៅឆ្នេរTarajal។
អ្នកនាំពាក្យរបស់អង្គការសប្បុរសធម៌ គឺលោកស្រី Isabel Brasero បានប្រាប់អេស៉្បាញ TVEថា ជនចំណាកស្រុករាប់បញ្ចូលទាំងទារក ហើយរហូតមកដល់ពេលនេះ អ្នកដែលធ្វើដំណើរហែល ទឹក ហាក់ដូចជាមានសុខភាពល្អ។ លោកស្រីបន្ថែមថា ជនចំណាកស្រុក ប្រហែលជាត្រូវបានជួយដោយអាកាសធាតុអំណោយផល ដែលពួកគេហែលទឹក។
នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក Pedro Sanchez បាននិយាយនៅថ្ងៃអង្គារថា លោកនឹងធ្វើដំណើរទៅតំបន់ជុំវិញប្រទេសរបស់លោកទាំង២ នៅលើឆ្នេរសមុទ្រភាគខាងជើងរបស់ប្រទេសម៉ារ៉ុក គឺទីក្រុង Ceuta និងទីក្រុង Melilla ដែលស្ថិតនៅភាគខាងកើតទៀត។
លោកបានបន្ថែមថា លោក បានសន្យាថានឹង«ធ្វើឱ្យមានសណ្តាប់ធ្នាប់ឡើងវិញ» ហើយបាននិយាយថា អេស្បាញនឹងវិលត្រឡប់មកវិញ«ភ្លាមៗ»ចំពោះអ្នកដែលបានចូលដោយខុសច្បាប់ តាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងអេស្បាញនិងម៉ារ៉ុក។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអេស្ប៉ាញ លោក Fernando Grande-Marlaska បានប្រាប់ ទូរទស្សន៍អេស្បាញនៅថ្ងៃអង្គារ ថា មនុស្សប្រហែល ២៧០០ នាក់បានវិលត្រឡប់ទៅប្រទេសម៉ារ៉ុកវិញហើយ។
ប្រទេសអេស្បាញ បានឃើញមានការកើនឡើងនៃជនចំណាកស្រុក ដែលមកដល់ឆ្នេរសមុទ្ររបស់ខ្លួនក្នុងប៉ុន្មានខែថ្មីៗនេះ។
ទីភ្នាក់ងារការពារព្រំដែននិងឆ្នេរសមុទ្រអឺរ៉ុប Frontex មានប្រសាសន៍ថា«ជនអន្តោប្រវេសន៍ខុសច្បាប់ ជាង ១.០០០ នាក់ បានទៅដល់កោះCanary កាលពីខែមេសា ដែលចំនួននេះកើនឡើង ៣ ដង បើធៀបនឹងខែដូចគ្នានៃឆ្នាំមុន។
ក្នុងរយៈពេលពីខែមករាដល់ខែមេសា ជនចំណាកស្រុកខុសច្បាប់ជិត ៤.៥០០ នាក់ បានមកដល់កោះCanaryដែលច្រើនជាងចំនួនទ្វេដងនៃរយៈពេលដូចគ្នានៃឆ្នាំ ២០២០ ៕ ប្រភព៖ CNN ប្រែសម្រួល៖ នង ណារិន