អន្តរជាតិ៖ សារព័ត៌មាន CNN បានចេញផ្សាយនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា យោងតាមអាជ្ញាធរ និងក្រុមមន្ត្រីជួយសង្រ្គោះរបស់អ៉ីតាលីបានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ១៤ នាក់បានស្លាប់ដោយសារគ្រោះ ទូកន្រ្តកខ្សែកាបមួយខ្សែបានធ្លាក់លើដីក្នុងកម្ពស់២០ ម៉ែត្រ នៅភាគខាងជើងប្រទេសអ៊ីតាលី កាលពីថ្ងៃអាទិត្យ។
អ្នកនាំពាក្យអង្គភាពជួយសង្គ្រោះជាតិ ដែលដឹកនាំប្រតិបត្តិការជួយសង្គ្រោះ បាននិយាយថា ខ្សែកាបមួយត្រូវបានគេថតនៅព្រឹកថ្ងៃអាទិត្យ នៅពេលដែលក្រុមមួយកំពុងជិះ ខ្សែកាប នៅតំបន់បឹង Maggiore ទៅកាន់ភ្នំ Mottarone ក្បែរនោះ។
យោងតាមទីភ្នាក់ងារសារព័ត៌មានអ៊ីតាលី ANSA បាន ឲ្យដឹង ថា ទូកកន្រ្តក បានបញ្ចប់ការធ្វើដំណើររយៈពេល ២០ នាទី ដែលមានចម្ងាយ ១.៤៩១ ម៉ែត្រ (៤.៨៩១ ហ្វីត)ពីលើនីវ៉ូទឹកសមុទ្រ នៅលើកំពូលភ្នំ នៅពេលដែលខ្សែបានដាច់ចម្ងាយ ៣០០ ម៉ែត្រ (៩៨៤ ហ្វីត)ពីលើកំពូលភ្នំ។ បន្ទាប់មក ទូកន្រ្តក បានបុកចូលតំបន់ព្រៃមួយកន្លែង ។
ឧទ្ធម្ភាគចក្របានទម្លាក់អ្នកជួយសង្គ្រោះ ទៅកាន់កន្លែងធ្លាក់ដើម្បីជួយសង្រ្គោះនិងលើកជនរងគ្រោះ។
អាជ្ញាធរជឿជាក់ថាអ្នកដំណើរ ១៥ នាក់បានជិះលើខ្សែកាបនៅពេលជួបគ្រោះថ្នាក់នោះរួមទាំងក្មេង ២ នាក់ផងដែរ។
ក្រុមជួយសង្គ្រោះជាតិ បាននិយាយនៅល្ងាចថ្ងៃអាទិត្យថា« ម្នាក់ក្នុងចំណោមក្មេង ២ នាក់ ដែលបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យទីក្រុងទួរីន ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ»។ ក្រុមមន្រ្តីបាននិយាយមុននេះថា កុមារទាំងពីរនាក់ នៅមានជីវិត ។
នាយករដ្ឋមន្រ្តីអ៊ីតាលី លោក Mario Draghi បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះមនុស្សជាទីស្រឡាញ់របស់អ្នកដែលបានស្លាប់ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ។
«ខ្ញុំបានដឹងពីការសោកសៅយ៉ាងខ្លាំង ចំពោះព័ត៌មាននៃឧបទ្ទវហេតុដ៏គួរឱ្យសោកសៅរបស់ ទូកន្រ្តក ខ្សែកាប Stresa-Mottarone ។ ខ្ញុំសូមចូលរួមរំលែកទុក្ខក្នុងនាមរដ្ឋាភិបាលទាំងមូលចំពោះក្រុមគ្រួសារជនរងគ្រោះដោយការគិតពិសេសសម្រាប់កុមារដែលរងរបួសធ្ងន់ធ្ងរនិងពួកគេ សេចក្តីថ្លែងការណ៍បានអាន៕ ប្រភព៖ CNN ប្រែសម្រួល៖ នង ណារិន