ការប្រយុទ្ធគ្នាកាន់តែខ្លាំង! កងទ័ពយោធាភូមា ប្រហែល ៤០ នាក់ត្រូវបានសម្លា.ប់នៅរដ្ឋកាយ៉ា
អន្តរជាតិ
116

អន្តរជាតិ៖ សារព័ត៌មាន The Irrawaddy បានចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ទាហានប្រមាណ ៤០នាក់ ត្រូវបានគេរាយការណ៍ថា ត្រូវបានសម្លាប់ក្នុងពេលមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង ដោយកម្លាំងការពារប្រជាជនខេនណៃ (PDF) ដែលបង្កើតឡើងដោយក្រុមតស៊ូស៊ីវិល នៅរដ្ឋកាយ៉ា កាលពីថ្ងៃអាទិត្យ។

ការប៉ះទង្គិចគ្នាមួយបានផ្ទុះឡើងនៅឯមឿងនៅតាមព្រំប្រទល់រដ្ឋសាន -កាយ៉ា នៅព្រឹកថ្ងៃអាទិត្យ ដោយកងកម្លាំងរបបយោធា បានបាញ់កាំភ្លើងធំដោយមិនរើសមុខទៅលើផ្ទះប្រជាជន បណ្តាលឱ្យពលរដ្ឋ ២ នាក់រងរបួស និងបំផ្លាញផ្ទះសម្បែង។

បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏យូរនោះ ក្រុមអ្នកតស៊ូនិងកងកម្លាំងKarenni បានដណ្តើមកាន់កាប់ប៉ុស្តិ៍ប៉ូលីMoe Byeនៅវេលាថ្ងៃត្រង់។ យ៉ាងហោចណាស់ទាហានរបបយោធា ១៥ នាក់ត្រូវបានសម្លាប់និង ៤ នាក់ត្រូវបានឃុំខ្លួន នេះបើយោងតាមកាសែត Kantarawaddy Times ។ ស្ថានីយ៍ប៉ូលីសត្រូវបានដុតបំផ្លាញ។

ការប៉ះទង្គិចគ្នាដែលអូសបន្លាយ ពេលនេះក៏ត្រូវបានគេរាយការណ៍ផងដែរ នៅក្នុងក្រុង Demoso ក្នុងរដ្ឋនៅថ្ងៃអាទិត្យ ដោយមានទាហានប្រហែល ២៤ នាក់ត្រូវបានសម្លាប់ នៅលើផ្លូវហាយវ៉េ Loikaw-Demoso ។

ការវាយប្រយុទ្ធគ្នាបានបន្តរហូតដល់ល្ងាច។ ប្រជាជននៅ Loikaw បានបិទផ្លូវរបស់ក្រុង Demoso ដើម្បីរារាំងការចូលរបស់យោធា។ រថពាសដែកត្រូវបានគេរាយការណ៍ថា កំពុងធ្វើដំណើរទៅកាន់ទីក្រុងនៅល្ងាចថ្ងៃអាទិត្យ។

រដ្ឋកាណាគឺជារដ្ឋចុងក្រោយដែលបានឃើញការតស៊ូប្រដាប់អាវុធទៅនឹងរបបយោធា ជាការឆ្លើយតបនឹងអំពើហិង្សារបស់របបយោធា ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ។ ចាប់តាំងពីចុងខែមីនា ក្រុមអ្នកតស៊ូស៊ីវិល នៅរដ្ឋឈិន និងMagwe និងម៉ាន់ដាឡាយ បានយកអាវុធ និងគ្រាប់បែកច្នៃ ដើម្បីប្រឆាំងនឹងរបបនេះ៕ ប្រភព៖ The Irrawaddy ប្រែសម្រួល៖ នង ណារិន

Telegram