បន្ទាយមានជ័យ៖កម្លាំងដែលឈជើងតាមបន្ទាត់ព្រំដែនបានសហការជាមួយទាហ៊ានឈុតខ្មៅថៃឃាត់ខ្លួនពលករខ្មែរប្រុស.ស្រីចំនួន១១នាក់ក្នុងនោះមានមេខ្យល់ម្នាក់នាំឆ្លងដែនចូលទៅទឹកដីថៃនៅវេលាម៉ោង៤ល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នៅចំណុចឈមភូមិសាស្គ្រឃុំ.ស្រុកម៉ាឡៃ។
លោកវរៈសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានប្រាប់ថា៖ជាការណែនាំពីឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងវិធានការពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ហើយកម្លាំអធិការដ្ឋាននគរបាលស្រុកម៉ាឡៃរួមជាមួយកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកសហការជាមួយកម្លាំងទាហ៊ានឈុតខ្មៅថៃបានឃាត់ពលករខ្មែរចំនួន១១នាក់ស្រី០៥នាក់ក្នុងនោះមានប្រជាពលរដ្ឋខេត្តសៀមរាបចំនួន៦នាក់ ខេត្តបាត់ដំបងចំនួន៥នាក់។
លោកបានបញ្ជាក់ថា៖ក្រោយពេលដែលឃាត់ខ្លួនពលករចំនួន១១នាក់ក្នុងនោះមានជនសង្ស័យម្នាក់ឈ្មោះ ថោ កឹក ភេទប្រុសអាយុ២៤ឆ្នាំ(ជាមេខ្យល់)ដែលរស់នៅភូមិល្វារ ឃុំបឹងបេង ស្រុកម៉ាឡៃក្រោយពេលសាកសួរហើយត្រូវបានកសាងសំណុំរឿងដើម្បីចាត់បន្ត ហើយពលករចំនួ១០នាក់ក្រោយពេលណែនាំនិងធ្វើកិច្ចសន្យាហើយត្រូវបានបញ្ជូនទៅដាក់នៅមណ្ឌលធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕ដោយ៖ចិន្ត្រា