ពលករ ឆ្លងដែនដោយខុសច្បាប់ចំនួន ២០ នាក់ ក្នុងនោះមានសញ្ញាសង័្សយមេខ្យល់ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់
សន្តិសុខសង្គម
97

ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលវរៈព្រំដែនគោកលេខ៨១៩សហការណ៍ឃាត់អ្នកឆ្លងដែនដោយខុសច្បាប់ចំនួន ២០ នាក់ដែលក្នុងនោះមានមុខសញ្ញាសង័្សយថាជា មេខ្យល់ចំនួន០២នាក់ផងនោះ ត្រូវបានកម្លាំងវរសេ នា តូចនគរបាល ការពារព្រំដែនគោកលេខ៨១៩ សហការណ៍ជាមួយសមត្ថកិច្ចពាក់ព័ន្ធ ឃាត់ខ្លួនបាន បញ្ជូនទៅអនុវត្តតាមផ្លូវច្បាប់ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។

មនុស្សប្រុស ស្រីចំនួន ២០នាក់ ដែលមានទាំងកុមារតូច ត្រូវបានដាក់ការសង័្សយថាមានមនុ ស្សជាមេខ្យល់ចំនួន០២នាក់ ដែលប៉ុនប៉ងនាំមនុស្សឆ្លងដែនទៅកាន់ប្រទេសថៃ ដោយមិនស្របច្បាប់។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ក្នុងស្ថានភាពដែលប្រទេសថៃ កំពុងមានកំណើនករណីឆ្លងជម្ងឺកូវីដ១៩ រាល់ថ្ងៃ និងមានបងប្អូនប្រជាពលករដែលកំពុងធ្វើការនៅប្រទេសថៃចាកចេញពីប្រទេសថៃ ចូលមក ប្រទេសកម្ពុជា រាល់ថ្ងៃដែលក្នុងនោះបានរកឃើញ ថាពួកគាត់មួយចំនួនបាននាំយកនូវវីរូស នៃជម្ងឺកូវីដ១៩មកជាមួយផងនោះ។ ពេលទន្ទឹមគ្នាក៏ឃើញមានប្រជាពលរដ្ឋមួយចំនួនបាននិងកំពុងព្យាយាម ចាកចេញពីប្រទេសកម្ពុជា ចូលទៅក្នុងប្រទេសថៃ ដោយមិនស្របច្បាប់ តាមរយៈការអូសទាញដឹកនាំរបស់មុខសញ្ញាជាមេខ្យល់ ដែលស្ថានភាពបែបនេះ ពួកគាត់កំពុងប្រថុយប្រថានយ៉ាងខ្លាំងទាំងករណីឆ្លងជម្ងឺកូវីដ១៩ផងនិងចំ ពោះ អំពើល្មើសច្បាប់ផង ។

ទិដ្ឋភាពចំនួន២ក្នុងពេលតែ១ ដូចខាងលើនេះ តម្រូវឱ្យសមត្ថកិច្ចនគរបាល និងសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ដែលកំពុងឈរជើងបំពេញភារកិច្ចនៅចំណុចជួរមុខ បង្កើនសកម្មភាពទ្វេរដង ទាំងការស្វែងរកពួកគាត់ដែលឆ្លងចូល មកពីប្រទេសថៃ តាមច្រករបៀងដើម្បីនាំទៅធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាលផង និងស្វែងរកពួកគាត់ នៅក្នុងភូមិសាស្រ្តទទួលខុសត្រូវ ដើម្បីរារាំង ទប់ស្កាត់ឱ្យបាននូវករណី នាំចេញដោយខុសច្បាប់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃផង។

ពេលនោះ ពួកគាត់ទាំងអស់បន្ទាប់ពីបានធ្វើការឃាត់ខ្លួនរួច ហើយ បាននាំទៅប្រគល់ជូនសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុក កំរៀងដើម្បីធ្វើកា រ សាកសួរនិងអនុវត្តបន្តតាមនីតិវិធី៕


Telegram