សមត្ថកិច្ចបញ្ជូនខ្លួន ឪពុកចុ.ង ដែលគំរា.មសម្លា.ប់កូនស្រីអាយុ១២ឆ្នាំ ចាប់រំលោ.ភបានសម្រេច១០ដង ទៅតុលាការ
សន្តិសុខសង្គម
152

រាជធានី ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌកំបូល បញ្ជូនខ្លួនទៅកាន់តុលាការ នៅ ព្រឹក ថ្ងៃ ទី ២៥ ខែឧសភា ឆ្នាំ ២០២១ ដើម្បីអនុវត្តទោសតាមច្បាប់ ពាក់ព័ន្ធនឹងករណីគំរាមសម្លាប់កូនស្រីចុង អាយុ ១២ ឆ្នាំ និងរំលោភបានសម្រេច១០ ដង នៅក្នុងបន្ទប់ជួល។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ ចក់ ជត អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុបន្នរស់នៅភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានី ភ្នំពេញ ត្រូវបាននគរបាលព្រហ្មទណ្ឌខណ្ឌកំបូល ហៅមកសាកសួរ និងចាប់ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ដែលមានការអនុ ញ្ញាពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ បន្ទាប់ពីនគរបាលព្រហ្មទណ្ឌខណ្ឌកំបូល បានទទួលពាក្យបណ្តឹងពីឪពុកបង្កើត ក្មេងស្រីរងគ្រោះ ។

លោក វរសេនីយ៍ទោ ឈឹម សាវុធ អធិការរងទទួលការងារ ព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានបញ្ជាក់ថា ក្មេងស្រីរងគ្រោះ អាយុ១២ ឆ្នាំ ក្រោយពីឪពុកម្តាយលែងលះ គ្នាក៏បានទៅរស់នៅជាមួយជីដូននៅខេត្តតាកែវ បន្ទាប់មកជីដូន បានស្លាប់ក៏មករស់នៅជាមួយម្តាយបង្កើត និងឪពុកចុង( ជនសង្ស័យ ) នៅខណ្ឌកំបូល នៅក្នុងអំឡុងដើមឆ្នាំ២០២០។

ប្រភពដដែលបន្តថា លុះនៅថ្ងៃមួយក្នុងអំឡុងដើមខែមេសា ឆ្នាំ២០២១ ខណៈដែលម្តាយបង្កើតក្មេងស្រីរងគ្រោះទៅរកស៊ីបាត់ស្រាប់តែជនសង្ស័យជា ឪពុកចុង ឃើញក្មេងស្រីរងគ្រោះនៅម្នាក់ឯង ហើយកំពុងរៀបចំដេកលើគ្រែ ក៏បានលួងលោមចាប់ឱបថើប ហើយដេកពោបពីលើដោយគំរាមសម្លាប់នាង បើហ៊ានស្រែកឲ្យអ្នកជិតខាងដឹង និងធ្វើសកម្មភាពរំលោភបានសម្រេច។ 


Telegram