ដាក់ម៉ូទ័រឆក់កណ្តុរស៊ីស្រូវម្នាក់ឯងរអិលជើងដួលប៉ះលួសឆក់.ស្លា.ប់.ត្រូវបានអ្នកទៅមើលស្រែប្រទះឃើញ
សន្តិសុខសង្គម
166

បន្ទាយមានជ័យ៖ ដាក់ម៉ូទ័រឆក់កណ្តុរស៊ីស្រូវម្នាក់ឯងរអិលជើងដួលប៉ះលួសឆក់ស្លាប់ត្រូវបានអ្នកទៅមើលស្រែប្រទះឃើញនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នៅវាលស្រែខាងលិចប្រមាណ១.៥០០ម៉ែត្រពីភូមិស្រះឈូក ឃុំសំបួរ ស្រុកមង្គលបូរី។

លោកវរៈសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរីបានប្រាប់ថា៖ជនរងគ្រោះដែលស្លាប់ឈ្មោះ នូ រី ភេទប្រុសអាយុ៦០ឆ្នាំ(មុខរបបប្រជាកសិករ)រស់ភូមិកើតហេតុខាងលើ។

លោកបានបញ្ជាក់ថា៖ នៅពេលដែលប្រទះឃើញជនរងគ្រោះដេកស្លាប់គឺឈ្មោះ លុន បូរ ភេទប្រុសអាយុ៦០ឆ្នាំរស់នៅភូមិថ្មដប់ ឃុំសំបួរ ស្រុកមង្គលបូរី បានដើរតាមភ្លឺស្រែទៅស្រូវទើបព្រួសហើយប្រទះឃើញជនរងគ្រោះឈ្មោះ នូ រី បានស្លាប់ផ្កាប់មុខទៅស្រែជាប់លួសម៉ូទ័រឆក់កណ្តុរដែលនៅចម្ងាយពីខ្ទមប្រមាណជា៥០ម៉ែត្រពីខ្ទមជនរងគ្រោះហើយបានរត់ទៅដុះក្បាលអាយម៉ូទ័រចេញចូលទៅជួយដែរតែជនរងគ្រោះបានស្លាប់រឹងទៅហើយប្រាប់សាច់ញាតិនិងអាជ្ញាធរមកពិនិត្យមើល។

លោកវរៈសេនីយ៍ឯក ស៊ិន ណារ៉ាក់ បានបញ្ជាក់ថា៖នៅពេលដែលកម្លាំងជំនាញចុះទៅពិនិត្យជនរងគ្រោះស្លាប់ជាប់លួសម៉ូទ័រឆក់កណ្តុរអាចស្លាប់នៅអំឡុងម៉ោង៤ជិតភ្លឺចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ហើយត្រូវបានអ្នកទៅមើលស្រែប្រទៈឃើញម៉ោង៩ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ដែលមានស្នាក់ស្នាមលួសឆក់ស្នាមទ្រូងខាងមុខនិងកែងដៃស្តាំ គឺស្លាប់ដោយជនរងគ្រោះទៅដាក់ម៉ូទ័រឆក់កណ្តុរមិនអោយស៊ីស្រូវដែលទើបព្រួសហើយទំនងដើរតាមភ្លើស្រែរអិលជើងដួសចំលួសឆក់កណ្តុរបណ្តាលស្លាប់។

លោកបានបញ្ជាក់ថា៖តាមសំដីសាច់ញាតិបានអោយដឹងជនរងគ្រោះបានទៅដាក់ម៉ូទ័រឆក់កណ្តុរនៅវាលស្រែរយះពេល២ទៅ៣យប់ហើយព្រោះស្រូវទើបព្រួសដុះកណ្តុរស៊ីទើបយកម៉ូទ័រឆក់កណ្តុររាយលួសជុំវិញស្រែដែលទៅម្នាក់ឯងទំនងរអ៊ិលជើងបណ្តាលដួលលើលួសបណ្តាលឆក់ស្លាប់ក្រោយពិនិត្យប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណីយ៍៕ដោយ៖ចិន្ត្រា


Telegram