បន្ទាយមានជ័យ៖ប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញតាមច្រក៣ក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ១ថ្ងៃមានចំនួន៧២នាក់រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។
លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅបានប្រាប់ថា៖ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញតាមច្រកអូរបីជាន់ស្រុកអូរជ្រៅមានចំនួន៤០នាក់ស្រី២១នាក់ ក្នុងនៅប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យមានចំនួន២១នាក់ ខេត្តបាត់ដំបង៥នាក់ ខេត្តកំពង់ចាម២នាក់ ខេត្តកំពត៤នាក់ ខេត្តព្រៈវិហ៊ារ៤នាក់ ខេត្តពោធិ៍សាត់២នាក់ ខេត្តស្ទឹងត្រែង១នាក់ ខេត្តប៉ៃលិន១នាក់។
លោក ឌៀប ឈួន អភិបាលស្រុកម៉ាឡៃបានប្រាប់ថា៖នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ច្រកចំបក់ស្រុកម៉ាឡៃពលរដ្ឋខ្មែរត្រឡប់ពីថៃចូលមកកម្ពុជាវិញមឆនចំនួន១០នាក់ស្រី៣នាក់ កុមារ២នាក់ មានប្រជាពលរដ្ឋខេត្តសៀមរាប៣នាក់ ខេត្តបាត់ដំបង ៦នាក់ ខេត្តពោធិ៍សាត់ ១នាក់។
លោក អែម សុខា អភិបាលស្រុកថ្មពួកបានប្រាប់ថា៖ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋខ្មែរត្រឡប់ពីប្រទេសថៃចូលតាមច្រកតំបន់ព្រំដែនបឹងត្រកួនស្រុកថ្មពួកមានចំនួន២២នាក់ស្រី៧នាក់ កុមារ៤នាក់កុមារី២នាក់ មានប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ០៥នាក់ ខេត្តបាត់ដំបង៤នាក់ ខេត្តព្រៃវែង២នាក់ ខេត្តកំពង់ធំ២នាក់។
ចំពោះប្រជាពលរដ្ឋដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញចូលតាមច្រកចំនួន៣ក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យរយៈពេល១ថ្ងៃមានចំនួន៧២នាក់ត្រូវក្រោយពេលក្រុមការងារពិនិត្យហើយទទួលអាហារសម្រន់ហើយបានដឹកជញ្ជូនដាក់នៅមណ្ឌលដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕ដោយ៖ចិន្ត្រា