កម្លាំងសន្តិសុខសាលាខណ្ឌមានជ័យ ត្រូវបានដកភារកិច្ចចោល ក្រោយចាប់យកអីវ៉ាន់របស់អ្នកលក់យកទៅហូបអស់ ដោយមិនហៅម្ចាស់ទៅណែនាំ ឫធ្វើកិច្វសន្យា
ព័ត៌មានជាតិ
637

រាជធានីភ្នំពេញ៖ រដ្ឋបាលខណ្ឌមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ចប់តួរនាទីភារកិច្ច របស់កម្លាំងសណ្តាប់ធ្នាប់ ចាប់ពីពេលនេះតទៅ ចំពោះកម្លាំងសណ្តាប់ធ្នាប់ ដែលពាក់ព័ន្ធ និងប្រគល់អីវ៉ាន់ដែលចាប់យកនោះ ជូនប្រជាពលរដ្ឋវិញ។

ការបញ្ចប់ភារកិច្ចរបស់កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខាងលើ គឺធ្វើឡើង បន្ទាប់ពីមានសារព័ត៌មានចុះផ្សាយអំពីសកម្មភាពរបស់ កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌមានជ័យ បានចុះទៅចាប់យកអីវ៉ាន់អ្នកលក់ដូរ នៅតាមបណ្តោយផ្លូវផ្សារ លឹម ឈាងហាក់ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ដូចជា សាច់ក្រក ម្ទេស ត្រីងៀត ត្រីប្រា ជើងមាន់ មួយចំនួន។

ក្រោយពីការប្រជុំត្រួតពិនិត្យករណីខាងលើរួច រដ្ឋបាលខណ្ឌយល់ឃើញថាការអនុវត្តរបស់កងកម្លាំងសណ្តាប់ធ្នាប់នោះ គឺអនុវត្តន៍ខុសវិធីណែនាំរបស់ថ្នាក់ដឹកនាំ ។

សូមបញ្ជាក់ថា ការបញ្ចប់តួនាទីរបស់កម្លាំងសណ្តាប់ធ្នាប់នេះ បន្ទាប់ពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្លាំងសន្តិសុខសាលាខណ្ឌមានជ័យ បានចុះធ្វើការរៀបចំសណ្តាប់ធ្នាប់ ក្នុងផ្សារលឹមឈាងហាក់ ដោយបានប្រមូលយកសាច់ក្រក១៥គីឡូនិងត្រីងៀត១០គីឡូយកទៅចែកគ្នាហូបអស់ និងមិនបានបានហៅម្ចាស់ទៅណែនាំ ឫធ្វើកិច្វសន្យាអ្វីសោះ ទោះបីជាម្ចាស់តាមសុំវិញក៏ដោយ៕ 



Telegram