សង្ស័យឆ្លងចរន្តអគ្គិសនី ឆេះលេបត្របាក់រោងចក្រហ្វូលីយ័ន (S.L.Y) យ៉ាងសន្ធោសន្ធៅទ្រង់ទ្រាយធំ ផ្អើលពេញស្រុកសំរោង
សន្តិសុខសង្គម
137

ខេត្តតាកែវ ៖ ផ្សែងខ្មួរខ្មាញ់ ត្របាញ់ឡើងលើអាកាស ខណៈអណ្តាតភ្លើងដែលមានទំហំធំធេង បានឆេះយ៉ាងសន្ធោសន្ធៅស្ទើរតែដូចភ្នំភ្លើង បានឆេះយ៉ាងសន្ធោសន្ធៅ លេបត្របាក់រោងចក្រហ្វូលីយ័ន (S.L.Y) បង្កការភ្ញាក់ផ្អើលខ្លាំងដល់ប្រជាពលរដ្ឋនៅក្នុងស្រុកសំរោង រួមទាំងសមត្ថកិច្ចចុះមកធ្វើការពិនិត្យ និងអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង ១៧និង១០នាទីល្ងាច ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ក្នុងភូមិពេជ្រចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។

សមត្ថកិច្ចខេត្តតាកែវ បានបញ្ជាក់ថា ឃ្លាំងដែលឆាបឆេះនេះជាអគាររោងចក្រហ្វូលីយ័ន (S.L.Y) មានទំហំ ៦០ម៉ែត្រ គុណ ៤៥ម៉ែត្រ ត្រូវបានភ្លើងឆាបឆេះលេបត្របាក់យ៉ាងសន្ធោសន្ធៅ អស់ទាំងស្រុង និងមានកម្មករម្នាក់របួសស្រាលផងដែរ ភ្លាមៗគេឃើញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដឹកនាំដោយលោក ឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានចុះធ្វើការអន្តរាគមន៍ភ្លាមៗ ដោយមានរថយន្តពន្លត់អគ្គិភ័យ០៧ គ្រឿងចុះមកជួយបាញ់ពន្លត់ផ្ទាល់ ប្រើប្រាស់ទឹកអស់ចំនួន១៤ ឡាន ទើបរលត់ទាំងស្រុង នៅវេលាម៉ោង៨និង៣០នាទីយប់ ហើយបើតាមការសន្និដ្ឋានជាជំហានដំបូងរបស់សមត្ថកិច្ចជំនាញ បញ្ជាក់ថាបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ៕


Telegram