ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យចំនួន៣នាក់ សមត្ថកិច្ចបានសមត្ថកិច្ច ជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការបង្ក្រាបចាប់ឃាត់ខ្លួនបាន រឹបអូសបានគ្រឿងញៀនជិត១គីឡូក្រាមឯណោះ នៅខេត្តកំពង់ស្ពឺ ។
ការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនេះ គឺអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តមនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ។
ជាក់ស្តែង នៅវេលាម៉ោង ១០ និង២៥នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ កម្លាំងជំនាញ(ក៥) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករង និងលោកវរ:សេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ(ក៥) ចូលរួមសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានកាសម្របសម្រួលពីលោក ខៃ សុភ័ស្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ និងឈានទៅបង្រ្កាបជួញដូរគ្រឿងញៀន នៅចំណុចស្ថានីយ៍ប្រេង PTT បណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិរលាំងសង្កែ ឃុំសុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពី ។
សមត្ថកិច្ចជំនាញបញ្ជាក់ថា ជនសង្ស័យទាំង០៣ នាក់ ដែលត្រូវឃាត់ខ្លួននេះរួមមាន ៖
១-ឈ្មោះ ភុំ បេន ភេទប្រុស អាយុ ៣៩ឆ្នាំ ។
២-ឈ្មោះ ភុំ សំបូរ ភេទប្រុស អាយុ ៣៥ឆ្នាំ ។
៣-ឈ្មោះ អាន ចិត្រា ភេទប្រុស អាយុ ២៥ឆ្នាំ ។ (ដកហូតបាន ម្សៅស សង្ស័យមេតំហ្វេតាមីន (ICE)ចំនួន០១កញ្ចប់ធំ ស្មើទម្ងន់ ៩៨៨,២៧ក្រាម) ។
បច្ចុប្បន្នជនសង្ស័យទាំង០៣ និងវត្ថុតាងគ្រឿងញៀនជិត១គីឡូក្រាមខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕ ប្រភព៖ Anti-Drug Department