ជនដៃដល់ ដែលកា.ប់និងវា.យយុវជនម្នាក់ យ៉ាងសាហា.វនៅស្រុកព្រៃកប្បាស ពេលនេះចាប់ខ្លួនបានហើយ
សន្តិសុខសង្គម
272

ខេត្តកណ្តាល ៖ កិច្ចសហការគ្នា រវាងសមត្ថកិច្ចខេត្តកណ្តាល នាយកដ្ឋានព្រហ្មទណ្ឌ និងសមត្ថកិច្ចខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីកាប់និងវាយយុវជនម្នាក់ បង្ហោះតាមបណ្តាញសង្គម នៅស្រុកព្រៃកប្បាស បានហើយ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ នេះ វេលាម៉ោង ១០និង២០នាទី តាមបញ្ជារបស់លោក ជាវ ចាន់ដារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី សោម សីហាក់ ស្នងការរងនគរបាលខេត្ត ដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយលោកវរសេនីយ៍ឯក ចៅ វុទ្ធី នាយការិយាល័យ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោកអធិការនគរបាលក្រុង សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ អ៊ាង សុខខេង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករ នៅចំណុចភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យរូបនេះ ក្រោយមានបណ្តាញសង្គមជាច្រើនផ្សព្វផ្សាយពី(វីដេអូ) ថតចេញពីកាមេរ៉ាសុវត្ថិភាពមួយ សកម្មភាពកាប់និងវាយទៅលើយុវជនម្នាក់យ៉ាងសាហាវ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅក្នុងឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រគល់ជូនកម្លាំងអធិកាដ្ឋាននគរបាលស្រុកព្រៃកប្បាស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីបន្តនីតិវិធីច្បាប់៕


Telegram