ខេត្តបន្ទាយមានជ័យ៖ នេះជាលើកទី៣ហើយដែលទាហ៊ានថៃហោះឆ័ត្រម៉ាស៊ីនតាមបន្ទាត់ព្រំដែនភាគីថៃថាធ្វើការហ្វឹកហ្វឺនទាហ៊ានថៃដែលឈមភូមិសាស្គ្រស្រុកម៉ាឡៃ។
កម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥បានប្រាប់ថា៖លើកទី១.កាលពីថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១ឃើញសកម្មភាពឆ័ត្រម៉ាស៊ីន(ប្លាម៉ត័រ)យោធាថៃចំនួន២គ្រឿងដែលហោះហើរក្បែរបន្ទាត់ព្រំដែនក្នុងទឹកដីថៃប្រមាណជាង២០០ម៉ែត្រ។
លើកទី២.កាលពីថ្ងៃទី២៩ខែឧសភា ឆ្នាំ២០២១ឃើញសកម្មភាពឆ័ត្រម៉ាស៊ីនចំនួន១ គ្រឿងបានហោះហើរក្បែរបន្ទាត់ព្រំដែនក្នុងទឹកដីថៃប្រហែលជា៣៥០ ម៉ែត្រ។
លើកទី៣.ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ឃើញសកម្មភាពម៉ាស៊ីនចំនួន២គ្រឿងហោះចុះឡើងចុះឡើងក្បែរបន្ទាត់ព្រំដែនប្រមាណជា១៥០ ម៉ែត្រក្នុងទឹកដីថៃ។
កម្លាំងបានបញ្ជាក់ថា៖ ក្រោយឃើញសកម្មភាពថៃហោះហើរតាមបន្ទាត់ព្រំដែនដែលឈមក្នុងទឹកដី ស្រុកម៉ាឡៃចំនួន៣លើកហើយរាយការណ៍ជូនលោកឧត្តមសេនីយ៍ទៅ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ហើយកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនលេខ៨១៥ បានជួបជជែកជាមួយទាហ៊ានថៃប្រាប់ថា៖ មូលហេតុដែលទាហ៊ាន ថៃហោះហើរឆ័ត្រម៉ាស៊ីនក្បែរបន្ទាត់ព្រំដែនគឺទាហ៊ានថៃកំពុងហ្វឹកហ្វឺនឆ័ត្រម៉ាស៊ីនក្នុងទឹកដីថៃភូមិសាស្គ្រភូមិថាប់ភិក ឃុំថាប់ភិក ស្រុកអារ័ញ្ញដែលឈមកម្ពុជាភូមិចំប៉ក់ ឃុំបឹងបេង ស្រុកម៉ាឡៃ៕ដោយ៖ចិន្ត្រា