ការពង្រឹងការត្រួតពិនិត្យ បំរាមគោចរពេលយប់ នៅក្នុងស្រុកព្រៃនប់.!
ព័ត៌មានជាតិ
434

(ខេត្តព្រះសីហនុ)៖ សមត្ថកិច្ចចំរុះ បានពង្រឹងការត្រួតពិនិត្យ បំរាមគោចរពេលយប់ចាប់ពីម៉ោង៨យប់ដល់ម៉ោង៥ព្រឹក នៅក្នុងស្រុកព្រៃនប់ដែលរដ្ឋបាលខេត្តដាក់ឲ្យអនុវត្តន៍ទូទាំងស្រុកព្រៃនប់ ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់នាចុងខែឧសភា២០២១នេះ ក្នុងនោះស្រុកព្រៃនប់ត្រូវបានអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុដាក់ជាតំបន់លឿងដូចជានៅក្រុងព្រះសីហនុដែរ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុលោកឃៀង ភារម្យបានឲ្យដឹងថា នៅពេលបំរាមគោចរចូលមកដល់ ចាប់ពីម៉ោង៨យប់ដល់ម៉ោង៥ព្រឹក ក្រៅពីបិទតាមផ្លូវនៅគ្រប់ភូមិ ឃុំទូទាំងស្រុក ការធ្វើចរាចរណ៍តាមផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ ឆ្លងកាត់ស្រុកព្រៃនប់ ត្រូវបានហាមឃាត់ដូចគ្នា ទាំងពលរដ្ឋក្នុងមូលដ្ឋានក៍ដូចជាការធ្វើដំណើរតាមរថយន្តឈ្នួលនិងរថយន្តគ្រួសារជាដើម លើកលែងតែរថយន្តដឹកជញ្ជូនទំនិញ . រថយន្តសង្គ្រោះ . រថយន្តរបស់មន្ត្រីនិងសមត្ថកិច្ចដែលមានភារកិច្ច ឬពលរដ្ឋដែលមានធុរៈធ្វើដំណើរចាំបាច់ដោយមានការពិនិត្យត្រឹមត្រូវពីអាជ្ញាធរនិងសមត្ថកិច្ចនៅនឹងកន្លែង។ ជាមួយគ្នានេះ ការលក់ដូរផ្សេងៗក៍ត្រូវបានហាមឃាត់ពេលយប់ចាប់ពីម៉ោង៨យប់ដល់ម៉ោង៥ព្រឹកដូចគ្នាដែរ។

បើតាមមន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តដដែលបញ្ជាក់ថា តាមការគ្រោងទុក បំរាមគោចរនេះនឹងអនុត្តន៍រហូតដល់ថ្ងៃទី៦ខែមិថុនា២០២១ ហើយបើមានការកែប្រែថ្មី រដ្ឋបាលខេត្តនឹងប្រកាសជូនដំណឹងជ្រាបជាសាធារណៈ៕


Telegram