បំណែកសំណុំរឿងគ្រឿងញៀនត្រឹម០៣ថ្ងៃ! ឃាត់ខ្លួនជនជាតិចិន និងវៀតណាម០៦នាក់ ឆែកឆេរទីតាំង៤កន្លែងនៅស្រុកមុខកំពូល នៅខណ្ឌច្បារអំពៅ១កន្លែង និង៣កន្លែងទៀតនៅ ខណ្ឌបឹងកេងកង រឹបអូស គ្រឿងញៀន ជិត ១០០គីឡូក្រាម!
សន្តិសុខសង្គម
206

រាជធានីភ្នំពេញ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី ២៨-២៩-៣០ ខែឧសភា ឆ្នាំ២០២១ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចាត់តាំងក្រុមជំនាញ ដឹកនាំសហការស្រាវជ្រាវបង្ក្រាបដោយមាន លោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ លោកឧត្ដមសេនិយ៍ទោ ឈឿន សុចិត្ត ស្នងការ និងលោក គង់ ស៊ីដន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោក ឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការ ការដឹកនាំ សម្របសម្រួលពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល និងលោក ស៊ិត វណ្ណៈ ព្រះរាជអជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការ ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប។

ជាលទ្ធផល «ឃាត់ខ្លួន និងឆែកឆេរទីតាំង ៤កន្លែងនៅ ស្រុកមុខកំពូលខេត្តកណ្ដាល នៅ ខណ្ឌច្បារ អំពៅ១កន្លែង និង៣កន្លែងនៅ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ» ។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ជនសង្ស័យចំនួន៦នាក់ ភេទប្រុស (វៀតណាម ១នាក់ និង ចិន ៥នាក់) :

១. ឈ្មោះ ង្វៀន យ៉ាំងយិន(Nguyen Van Vinh) ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិវៀតណាម

២. ឈ្មោះ LIANG LI HUA ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិ ចិន។

៣. ឈ្មោះ QIU QING WEI ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិ ចិន ។

៤. ឈ្មោះ CHEN ZHI QIANG ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិ ចិន សញ្ញាតិ កាណាដា ។

៥. ឈ្មោះ CHEN SHEN TANG ភេទប្រុស កើតថ្ងៃទី ២៩ មីនា ឆ្នាំ១៩៦៤ ជនជាតិ ចិន ។

៦. ឈ្មោះ LI YI ភេទប្រុស កើតថ្ងៃទី ២៧ តុលា ឆ្នាំ១៩៩៧ ជនជាតិ ចិន ។

ចាប់យកវត្ថុតាងគ្រឿងញៀន រួមមាន៖

១. អិចស្តាស៊ី (MDMA) ទម្ងន់: ៩៤ គ.ក្រ ៣១២ក្រ.៨៨ ក្រាម

២. មេតំហ្វេតាមីន(ICE) ទម្ងន់ ៤២.៨៥ ក្រាម

៣. សារធាតុផ្សំ(P2P)ទម្ងន់ ១០គ.ក្រ ៥១៩ក្រ.៨៨។

ចំណែកឯវត្ថុតាងរួមមាន ៖

១. សម្ភារៈ សំរាប់កែឆ្នៃ វេចខ្ចប់ ជញ្ជីងថ្លឹង មួយចំនួនធំ។

២. រថយន្ត ២គ្រឿង។

៣. អាវុធខ្លី ២ដើម( ម៉ាកCF98-9 បង់ ២ គ្រាប់ចំនួន ១៥គ្រាប់ និង ម៉ាក P0220 បង់ ២ និងគ្រាប់ចំនួន ៧គ្រាប់) ។

៤. អាវុធខ្លី(កែច្នៃ) ២ដើម

៥. ខ្នោះដៃ ២គូរ

៦. ទូរស័ព្ទដៃ ២គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការតាមច្បាប់ ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ


Telegram