ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញតាមច្រកអូរបីជាន់១ថ្ងៃជាង១០០នាក់ត្រូវបានបញ្ជូនធ្វើចត្តាឡីស័ក
ព័ត៌មានជាតិ
126

បន្ទាយមានជ័យ៖ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញតាមច្រកអូរបីជាន់១ថ្ងៃជាង១០០នាក់ត្រូវបានបញ្ជូនធ្វើចត្តាឡីស័កនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ស្ថិតឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅបានប្រាប់ថា៖ក្រុមការងារនៅមណ្ឌលសំចតច្រកអូរបីជាន់ បានទទួលពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះមានចំនួន១០៦នាក់ស្រី៥២នាក់ក្នុងនោះមានប្រជាពលរដ្ឋ ខេត្តបន្ទាយមានជ័យ៤៨នាក់ ខេត្តបាតដំបង៥នាក់ ខេត្តកំពង់ចាម៦នាក់ ខេត្តកមពង់ស្ពឺ៣នាក់ ខេត្តកំពង់ធំ១៥នាក់ រាជធានីភ្នំពេញ១នាក់ ខេត្តពោធិ៍សាត់២នាក់ ខេត្តសៀមរាប១១នាក់ ខេត្តស្វាយរៀង១០នាក់ ខេត្តតាកែវ១នាក់ ខេត្តឧត្តរមានជ័យ២នាក់ ខេត្តត្បូងឃ្មុំ២នាក់។

លោកបានបញ្ជាក់ថា៖ពលករខ្មែរចំនួន១០៦នាក់ក្រោយពេលពេលដែលក្រុមការងារមណ្ឌលសំចតទទួលត្រូវធ្វើការពិនិត្យសុខភាព ហើយជូនអាហារសម្រន់ និងណែនាំហើយត្រូវរថយន្តក្រសួងការពារជាតិដឹកជញ្ជូនទៅដាក់តាមមណ្ឌមដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

លោក លី សុវណ្ណារិទ្ធ បានបញ្ជាក់ថា៖ក្នុងឱកាសកូវីដ.១៩ពលករខ្មែរដែលត្រឡប់ពីប្រតេសថៃចូលតាមច្រកក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យមានច្រកអូរអន្តរជាតិប៉ោយប៉ែតដែលភាគីថៃចាប់បញ្ចូន និងច្រកតំបន់ព្រំដែនម៉ាឡៃស្រុកម៉ាលៃ ច្រកតំបន់ព្រំដែនបឹងត្រកួនស្រុកថ្មពួក ច្រកអូរបីជាន់ស្រុកអូរជ្រៅរហូតដល់ថ្ងៃនេះមានសរុបចំនួន៨៤,៧២៥នាក់ស្រី៣៨,២៧១នាក់៕ដោយ៖ចិត្តរា


Telegram