បន្ទាយមានជ័យ៖ប្រជាពលរដ្ឋកាន់កាប់អាស្រ័យផលយូរឆ្នាំលើដីគម្របព្រៃឈើជាដែនសមត្តកិច្ចគ្រប់គ្រងដោយក្រសួងកសិកម្មត្រូវបានទទួលសាលាប័ត្រក្បាលដីជាបឋមចំនួន១៥,៧៨៤ក្បាលនៅស្រុកចំនួន៣កិច្ចប្រជុំត្រូវបានធ្វើឡើងកាលថ្មីៗនេះសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
លោក ជា ផល្លី នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យបានមានប្រសាសន៍លើកឡើងកិច្ចប្រជុំថា៖ការចុះប្រមូលទិន្នន័យប្រជាពលរដ្ឋដែលកាន់កាប់និងអាស្រ័យយូរឆ្នាំនៅលើដីគម្របព្រៃឈើដែលគ្រប់គ្រោងដោយដែនសមត្តកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទក្នុងភូមិសាស្គ្រស្រុកចំនួន៣មានស្រុកភ្នំស្រុក ស្រុកស្វាយចេក ស្រុកព្រៈនេត្រព្រៈមានចំនួន១៥,៧៨៤ក្បាលដីស្មើ១៧,២៣៧ហិកតា។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ប្រជាពលរដ្ឋដែលកំពុងកាន់កាប់និងអាស្រ័យផលជាក់ស្តែងរយៈពេលយូរឆ្នាំលើដីគម្របព្រៃឈើដែលជាដែនសមត្តកិច្ចមេព្រៃដែលត្រូវបានទទួលសាលាប័ត្រក្បាលដីបឋមសិន ដើម្បីដោះស្រាយទំនាស់ដីធ្លីដែលមានភាពស្មុកស្មាញរយៈពេលយូរឆ្នាំដើម្បីអោយបញ្ចប់ជាស្ថាបពរ។
លោកបានមានប្រសាសន៍៖ណែនាំដាក់វិធានការចំពោះអាជ្ញាធរមូលដ្ឋានត្រូវស្រាវជ្រាវទប់ស្កាត់ចំពោះជនខិលខូចមួយចំនួនដែលកំពុងធ្វើសកម្មភាពកាប់គាស់យកដីរដ្ឋថ្មីជាការរំលោភបំពានត្រូវតែមានវិធានការតាមច្បាប់ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើជាតំបន់ដែនសមត្តកិច្ចរបស់ក្រសួងកសិកម្ម៕ដោយ៖ចិន្ត្រា