មន្ត្រីកសិកម្មថា៖ខេត្តបន្ទាយមានជ័យប្រជាកសិករដាំដំណាំល្មើរប្រមាណជាង១០ហិកតាដែលប្រមូលផលប្រមាណជិត៣ហិកតាហើយ
ព័ត៌មានជាតិ
128

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីកសិកម្មថាខេត្តបន្ទាយមានជ័យប្រជាកសិករដាំដំណាំល្មើរប្រមាណជាង១០ហិកតាដែលប្រមូលផលប្រមាណជិត៣ហិកតាដែលតំលៃអាចទាបជាងឆ្នាំមុន។

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រម៉ាញនិងនេសាទខេត្តបន្ទាយមានជ័យបានប្រាប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ថា៖នៅខេត្តបន្ទាយមានជ័យបងប្អូនប្រជាកសិករកំពុងនាំគ្នាដាំដំណាំល្មើរហូតដល់ឆ្នាំ២០២១នេះមានប្រមាណជាង១០ហិកតាហើយដែលប្រមូលផលមានប្រមាណជិត៣ហិកតា ដែលដាំមានចំណុចខាងលិចភ្នំកងវ៉ាក្រុងសិរីសោភ័ណដែលទទួលផល៣ឆ្នាំហើយ និងស្រុកស្វាយចេកបានទទួលផល២ឆ្នាំ ស្រុកថ្មពួកដាំឆ្នាំក្រោយអាចទទួលផល ស្រុកម៉ាឡៃទើបដាំអាច២ឆ្នាំទៀតទទួលផល ស្រុកភ្នំស្រុកទទួលផលរយៈពេល២ឆ្នាំហើយ។

លោកបានបញ្ជាក់ថា៖ដំណាំល្មើសនៅខេត្តបន្ទាយមានជ័យប្រជាកសិករបាននាំគ្នាដាំរយៈពេលប្រមាណ៥ឆ្នាំក្រោយពេលក្រុមហ៊ុនបណ្តុះកូល្មើរបានឃើញដីក្នុងខេត្តបន្ទាយមានជ័យជាដីអាចដាំដំណាំល្មើបានទទួលទើបប្រជាកសិករនាំគ្នាំដាំជាបន្តបន្ទាប់ហើយរយៈពេល២ទៅ៣ឆ្នាំនេះប្រជាកសិករដែលដាំល្មើរអាចតំលៃល្មើថ្លៃជាដំណាំផ្សេងៗព្រោះដំណាំល្មើបើថែទាំបានល្អរយៈពេល៣ទៅ៤ឆ្នាំអាចប្រមូលផលជាបណ្តើរៗបាន។

ប្រជាកសិករដែលដាំល្មើរនៅខាងលិចភ្នំកងវ៉ាក្រុងសិរីសោភ័ណបានបញ្ជាក់ថា៖ផ្ទៃដីដែលដាំល្មើរបស់គាត់មានទំហំប្រមាណជាងកន្លៈហិកតាដែលដាំល្មើបានជិត២០០ដើមហើយដាំដំណាំល្មើនេះបានរយៈពេល៥ទៅ៦ឆ្នាំមកហើយដែលទទួលផលរយៈពេល២ឆ្នាំមកហើយដែលប្រមូលផលកាលឆ្នាំ២០២០កន្លងទៅបានប្រមាណ៣០ដើមក្នុង១ដើមទទួលផលបានជិត១០០គីឡូក្រាមក្នុង១គីឡូក្រាមលក់តំលៃបាន៥ម៉ឺនរៀលដែលភាគច្រើនប្រជាពលរដ្ឋមកមើលទិញដល់ចំការ ហើយឆ្នាំ២០២១នេះល្មើបានទទួលផលបានប្រមាណជាង៥០ដើមដែលកំពុងប្រមូលផលជាបណ្តើរៗហើយដែលលក់បានតំលៃទាបជាងឆ្នាំមុនបន្តិច៕ដោយ៖ចិន្ត្រា


Telegram