ខេត្តបន្ទយមានជ័យមានស្តានីយ៍ស្តារព្រៃឈើចំនួន៥កន្លែងដែលត្រូវរំលោភបំពាន១កន្លែងជិត៧០០ហិកតានៅស្រុកម៉ាឡៃ
ព័ត៌មានជាតិ
211

បន្ទាយមានជ័យ៖ ខេត្តបន្ទយមានជ័យមានស្តានីយ៍ស្តារព្រៃឈើចំនួន៥កន្លែងដែលត្រូវរំលោភបំពាន១កន្លែងជិត៧០០ហិកតានៅស្រុកម៉ាឡៃដែលប្រជុំពិនិត្យស្រាវជ្រាវនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

លោក ជា ផល្លី នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖នៅខេត្តបន្ទាយមានជ័យមានដីស្ថានីយ៍ស្តារព្រៃឈើមានចំនួន៥កន្លែងមាននៅស្រុកស្វាយចេក ៣កន្លែង ស្រុកអូរជ្រៅ ១កន្លែង ស្រុកម៉ាឡៃ ១កន្លែងស្ថិតភូមិចំណុចភូមិសាស្គ្របឹងជម្រុកដែលមានផ្ទៃដី៦៧៦ហិកតា ដែលត្រូវបានឈ្មោះ បុត ប៊ុនថន តមណាងក្រុមហ៊ុន ហៃសួរ សហការជាមួយរដ្ឋបាលព្រៃឈើជាស្ថានីយ៍ស្តារព្រៃឈើឡើងវិញកាលឆ្នាំ២០០៧។

លោក សៀ រ៉ា អនុប្រធានរដ្ឋបាលព្រៃឈើនិងលោក លី ម៉េងសៀង ប្រធាននាយកដ្ឋានព្រៃដាំបានបញ្ជាក់ថា៖ក្រុមការងាររដ្ឋបាលព្រឈើបានជួបប្រជុំពិភាក្សាគណៈអភិបាលខេត្តបន្ទាយមានជ័យ ដើម្បីចុះពិនិត្យនិងស្រាវជ្រាវការរំលោភកាន់កាប់ដីស្ថានីយ៍ផ្សព្វផ្សាយនិងស្តារព្រៃឈើនៅខេត្តបន្ទាយមានជ័យ ក្នុងចំណោមស្ថានីយ៍ចំនួន៥កន្លែងក្នុងខេត្តមាន១កន្លែងនៅតំបន់ភូមិសាស្គ្របឹងជម្រុងស្រុកម៉ាឡៃលើផ្ទៃដីជិត៧០០ហិកតាដែលត្រួវបានរំលោភកាន់កាប់។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖រយៈពេលកន្លងមកស្ថានីយ៍និងស្តារព្រៃឈើខេត្តបន្ទាយមានជ័យ មានមួយចំនួនបានធ្វើសកម្មភាពការដាំកូនឈើឡើងវិញ តែមានកន្លែងខ្លៈដូចជាគ្មានសកម្មភាព រហូតដល់មានការរំលោភបំពានពីប្រជាពលរដ្ឋរុករានកាប់បំផ្លាញមានទំនាស់ដែលកើតត្រូវបានគណៈកម្មការដោះស្រាយវិវាធដីធ្លីខេត្តបន្ទាយមានជ័យត្រូវបានដោះស្រាយកើតរឿងជារាំរ៉ៃហើយសង្ឃឹមថារដ្ឋបាលព្រៃឈើ និងនាយកដ្ឋានព្រៃដាំត្រូវបង្កើនការស្តារព្រៃឈើឡើងវិញដើម្បីទប់ស្កាត់ការរំលោភបំពានដីធ្លីកើតឡើងលើដីរដ្ឋ៕ដោយ៖ចិន្ត្រា


Telegram