រាជធានីភ្នំពេញ ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា អាជ្ញាធរ សមត្ថកិច្ច បណ្តា រដ្ឋបាល ខណ្ឌ ដែល ជាប់ នឹង ផ្ទៃ ទឹកទន្លេ ក្នុងភូមិ សាស្ត្រ រាជធានី ភ្នំពេញ ក្នុង រយៈពេល ប៉ុន្មាន ថ្ងៃ ចុង ក្រោយ នេះ បាន ចុះ ផ្សព្វផ្សាយ អប់រំ ចំពោះ អ្នក រស់នៅ និង ប្រកប ប្រ របរ នៅ លើ ផ្ទៃ ទឹកទន្លេ ឱ្យ ពួក គាត់ ប្រ ញ៉ាប់ រុះរើ ទីឋាន ស្នាក់ នៅ ដូច ជា ផ្ទះ បណ្តែត ទឹកតូច ធំ បែ ចិញ្ចឹម ត្រី និង សំណង់ មិន រៀបរយ ជាដើម ដោយ តម្រូវ ឱ្យ ពួក គាត់ ត្រូវ រុះរើ ស្ម័គ្រចិត្ត មុន ថ្ងៃ កំណត់ នៃ ឱសានវាទ ដាក់ ចេញ ដោយ រដ្ឋបាល រាជធានី ភ្នំពេញ ត្រូវ ចុះ អនុវត្ត ប្រើប្រាស់ កម្លាំង សមត្ថកិច្ច មក រុះរើ និង បាន ព្រមាន អនុវត្ត វិធានការ ផ្លូវច្បាប់ ក្នុង ករណី អ្នក រស់នៅ លើ ផ្ទៃ ទឹកទន្លេ ទាំងនោះ មិន គោរព អនុវត្ត វិធានការ នេះ ។
ការ ចុះ ផ្សព្វផ្សាយ អប់រំ ចំពោះ អ្នក រស់នៅ និង ប្រកប របរ លើ ផ្ទៃ ទឹកទន្លេ ដែល គេ ចាត់ ទុក ថា ការ រស់នៅ របស់ ពួក គាត់ គឺ រស់នៅ បែប អនាធិបតេយ្យ និង ធ្វើ ឲ្យ ប៉ះពាល់ បរិស្ថាន សណ្តាប់ធ្នាប់ លើ ផ្ទៃ ទឹក និង សោភ័ណ ភាព រាជធានី ភ្នំពេញ ផង ដែ នៅ គ្រា ដែល អាជ្ញាធរ សមត្ថកិច្ច រាយការណ៍ ឱ្យ ដឹង ថា នៅ ថ្ងៃ ទី ១២ ខែមិថុនា ឆ្នាំ ២០២១ ខាង មុខ នេះ អាជ្ញាធរ សមត្ថកិច្ច រាជធានី ភ្នំពេញ នឹង ចុះ អនុវត្ត ចាត់វិធានការ រុះរើ ផ្ទះ បណ្តែត ទឹក តូច ធំ បែ ចិញ្ចឹម ត្រី និង សំណង់ មិន រៀបរយ ទាំងនោះ ហើយ ។
បើ តាម ប្រភព ព័ត៌មាន ពី អាជ្ញាធរ សមត្ថកិច្ច រាជធានី ភ្នំពេញ ឱ្យ ដឹង ថា ខណ្ឌ ចំនួន ០៧ ក្នុង រាជធានី ភ្នំពេញ មាន ភូមិសាស្ត្រ ជាប់ ទន្លេ រួម មានៈ ខណ្ឌ ច្បារ អំពៅ , ខណ្ឌមានជ័យ , ខណ្ឌចំការមន , ខណ្ឌដូនពេញ , ខណ្ឌ ជ្រោយចង្វារ , ខណ្ឌ ប្ញ ស្សី កែវ និង ខណ្ឌ ព្រែក ព្នៅ ។ ប៉ុន្តែ ខណ្ឌ ដែល មាន សំណង់ មិន រៀបរយ និង ការ ប្រកប មុខរបរ រស់នៅ លើ ផ្ទៃ ទឹក មាន ភាព ស្មុគស្មាញ ខ្លាំង គឺ នៅ ក្នុង ខណ្ឌ ចំនួន ០៤ រួម មានៈ ខណ្ឌ ច្បារ អំពៅ , ខណ្ឌ ជ្រោយចង្វារ , ខណ្ឌ ប្ញ ស្សី កែវ និង ខណ្ឌ ព្រែក ព្នៅ ។
សេចក្តីរាយការណ៍ ឱ្យ ដឹង ថា ក្នុងអំឡុងពេល អាជ្ញាធរ សមត្ថកិច្ច រដ្ឋបាល ខណ្ឌ ជាប់ ទន្លេ ចុះ ផ្សព្វផ្សាយ អប់រំ ឱ្យ រុះរើ ដោយ ស្ម័គ្រចិត្ត គឺ រហូត ដល់ ពេល នេះ មាន អ្នក ភ្ញាក់រលឹក មួយ ចំនួន តូច ប៉ុណ្ណោះ បាន រុះរើ និង ចល័ត ទៅ តំបន់ ផ្សេង ។ ទន្ទឹម នោះ ក៏ មានការ តវ៉ា និង សំណូមពរ ឲ្យ មានការ ពន្យារពេល ការ រុះរើ ដោយ លើក ឡើង ពី ហេតុផល ផ្សេងៗ ដែល ជា ភាព លំបាក និង បញ្ហា ប្រឈម ការ ខាតបង់ ប៉ះពាល់ ជីវភាព នៅ ពេល ដែល ការ អនុវត្ត តម្រូវ ឱ្យ រុះរើ រយៈពេល ០៧ ថ្ងៃ មាន ភាព បន្ទាន់ ពេក ។
ទោះបី យ៉ាងណា ការ ដាក់ ចេញ វិធានការ របស់ រដ្ឋបាល រាជធានី ភ្នំពេញ បែប នោះ ក៏ មានការ គាំទ្រ ពី សំណាក់ ប្រជាពលរដ្ឋ ភាគច្រើន ផង ដែរ ពីព្រោះ បើ ការ បណ្តែតបណ្តោយ ឱ្យ មានការ រស់នៅ ប្រកប មុខរបរ លើ ផ្ទៃ ទឹកទន្លេ និង បាន បង្ក ប៉ះពាល់ កត្តា ជា ច្រើន ។
សូម បញ្ជាក់ ថា រដ្ឋបាល រាជធានី ភ្នំពេញ បាន ចេញ សេចក្តីសម្រេច មួយ កាលពី ថ្ងៃ ទី ០២ ខែមិថុនា ឆ្នាំ ២០២១ កន្លង ទៅ នេះ ដោយ ប្រកាស ចំពោះ អ្នក រស់នៅ និង ប្រកប បរប រលើ ផ្ទៃ ទឹកទន្លេ ក្នុងភូមិ សាស្ត្រ រាជធានី ភ្នំពេញ ឱ្យ រុះរើ រឺ ចល័ត ផ្ទះ បណ្តែត ទឹក បែ ចិញ្ចឹម ត្រី និង សំណង់ មិន រៀបរយ ឱ្យ អស់ នៅ ក្នុងភូមិ សាស្ត្រ រាជធានី ភ្នំពេញ ដោយ ទុក រយៈពេល ០៧ ថ្ងៃ ។
រដ្ឋបាល រាជធានី ភ្នំពេញ បញ្ជាក់ ថា ការ រស់នៅ និង ប្រកប មុខរបរ លើ ផ្ទៃ ទឹកទន្លេ បែប អាណា ធិ ប តេ យ្យ នេះ បាន បង្ក ឱ្យ រង ផល ប៉ះពាល់ ដល់ ប្រព័ន្ធ អេកូ ឡូ ហ្ស៊ី មាន ចរន្តទឹក ហូរ គោក រាក់ ពិសេស ការ ប្រើប្រាស់ ចំណី សម្រាប់ ចិញ្ចឹម ត្រី និង ការ បញ្ចេញ កាក សំណល់ ការ បន្ទោបង់ ពាស វាល ពាស កាល ក្នុង ទន្លេ ធ្វើ ឱ្យ ខូចខាត ធ្ងន់ធ្ងរ ដល់ ជីវៈចម្រុះ ក្នុង ទឹក ខូចគុណភាព ទឹក បំពុលបរិស្ថាន ប៉ះពាល់ សោភ័ណ ភាព រាជធានី ភ្នំពេញ និង ព្រមទាំង ប៉ះពាល់ ដល់ សុខភាព ប្រជាពលរដ្ឋ ដែល ប្រើប្រាស់ ទឹក មិន ស្អាត ផង ដែរ ។ ក្នុងអំឡុងពេល នៃ ការ ចុះ អនុវត្ត ឱ្យ រុះរើ នោះ គឺ រដ្ឋបាល រាជធានី ភ្នំពេញ មិន ទទួលខុសត្រូវ រាល់ ការ ខូចខាត ឬ បាត់បង់ ណាមួយ នោះ ឡើយ ហើយ ក្នុង ករណី រឹងរូស អាជ្ញាធរ សមត្ថកិច្ច នឹង កសាង សំណុំរឿង បញ្ជូន ទៅ តុលាការ ចាត់ការ តាម ផ្លូវច្បាប់ ៕