ខេត្តព្រះសីហនុ ៖ នៅព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ដែលបាននាំយកថវិកាឧបត្ថម្ភជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ "ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកសាងធនធានរបស់សង្គម" ដើម្បី យកមកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ថិតនៅសង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ ។
អំណោយដែលប្រគល់ជូនមកសាខាកាកបាទក្រហមកម្ពុជាខេត្តមានដូចជា៖
១.លោកឧកញ៉ា សុខ សុង អនុប្រធានកិត្តិយសសាខា និងលោកជំទាវឧបត្ថម្ភថវិកាចំនួន ២.០០០ដុល្លារអាមេរិក
២.លោកឧកញ៉ា គិត ប៊ុន ម្ចាស់ក្រុមហ៊ុន ថាយហ្គើរ ដាយនែមីក ត្រេដស៊ស ឯ.ក ឧបត្ថម្ភថវិកាចំនួន ២០.០០០.០០០រៀល
៣.រតនាគារខេត្តព្រះសីហនុ ឧបត្ថម្ភថវិកាចំនួន ៣១៥.០០០រៀល
៤.លោក សួន ដារ៉ារិទ្ធ ប្រធានរតនាគារខេត្តព្រះសីហនុ ឧបត្ថម្ភថវិកាចំនួន ២.០០០.០០០រៀល
៥.មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ ឧបត្ថម្ភថវិកាចំនួន ១០.០០០.០០០រៀល
៦.លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិ វឌ្ឍន៍ជនបទខេត្តព្រះសីហនុ ថ្នាក់ដឹកនាំមន្ត្រីរាជការ ឧបត្ថម្ភថវិកាចំនួន ៣.០៦០.០០០រៀល
៧.លោក មីន កុម្ភ: និងលោកស្រី លី គឹមឡេង ឧបត្ថម្ភថវិកាចំនួន ៥.០០០.០០០រៀល
៨. ក្រុមហ៊ុន ញូវ ស្តារ ស៊ូ ឧបត្ថម្ភថវិកាចំនួន ៣.០០០ដុល្លារអាមេរិក
៩.ក្រុមហ៊ុន សូគីម៉ិច ឧបត្ថម្ភថវិកាចំនួន ៥.០០០ដុល្លារអាមេរិក ។
ឯកឧត្ដម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហន មានប្រសាសន៍ថ្លែងអំណរគុណចំពោះលោកឧកញ៉ា អស់លោក លោកស្រីជាម្ចាស់ក្រុមហ៊ុន សណ្ឋាគារ កាស៊ីណូ និងបងប្អូនសប្បុរសជនដែលបាននាំយកថវិកាឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បី ឱ្យសាខាមានថវិកា និងធនធាន ដើម្បី យកមកបម្រើសកម្មភាពមនុស្សធម៌ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ពិសេសប្រជាពលរដ្ឋនៅក្នុងបំបន់បិទខ្ទប់ដែលកំពុងខ្វះខាតស្បៀងក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ដោយមិនមានប្រកាន់វណ្ណ: ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ គឺធ្វើយ៉ាងណាយើងជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា មិនទុកឱ្យប្រជាពលរដ្ឋយើងណាម្នាក់ខ្វះខាតស្បៀងស្លាប់នោះទេ ។
ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់លោកឧកញ៉ា អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនសប្បុរសជនទាំង អស់បន្តជួយឧបត្ថម្ភគាំទ្រសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះសីហនុរបស់យើងបន្តទៀត ដើម្បីសាខាមានធនធាន ថវិកា សម្ភារៈដើម្បី យកមកធ្វើការចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ឬគ្រោះមហន្តរាយនានាបានទាន់ពេលវេលា ៕