កម្លាំងចម្រុះឃាត់ខ្លួនពលករបម្រុងលួចឆ្លងដែន២ករណីមានចំនួន២១នាក់និងមេខ្យល់ម្នាក់
ព័ត៌មានជាតិ
107

បន្ទាយមានជ័យ៖កម្លាំងចម្រុះឃាត់ខ្លួនពលករបម្រុងលួចឆ្លងដែន២ករណីមានចំនួន២១នាក់និងមេខ្យល់ម្នាក់នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ។

លោកវៈសេនីយ៍សេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥បានប្រាប់ថា៖ជាណែនាំនិងដាក់វិធានការពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបង្រឹងការទប់ស្កាត់ពលករចំណាក់ស្រុកដោយខុសច្បាប់និងគេចវេសធ្វើចត្តាឡីស័កកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥សហការជាមួយកម្លាំងយោធាបានចេញល្បាតតាមបន្ទាត់ព្រំដែនឃាត់ខ្លួនពលករចំនួន១៦នាក់ស្រី៨នាក់កុមារ២នាក់ដែលបម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ក្នុងភូមិសាស្គ្រស្រុកម៉ាឡៃតាមរយៈមេខ្យល់ម្នាក់ដែលឃាត់ខ្លួនឈ្មោះ យ៉ើន ណារ៉ុង ភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ។

លោកបានបញ្ជាក់ថា៖ក្រោយពេលឃាត់ខ្លួនមេខ្យល់ម្នាក់ឈ្មោះ យ៉ើន ណារ៉ុង ក្រោយពេលសាកសួរហើយត្រូវបានបញ្ជូនទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យចាត់ការបន្តនិងពលករចំនួន១៦នាក់ត្រូវបានបញ្ជូនទៅមណ្ឌលដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

លោកវរៈសេនីយ៍ឯក ជា ឈ្លូញ អធិការដ្ឋាននគរបាលស្រុកស្វាយចេកបានបញ្ជាក់ថា៖កម្លាំងនគរបាលស្រុកស្វាយចេកសហការជាមួយកម្លាំងយោធាវរៈការពារព្រំដែនលេខ៥០៣បានឃាត់ពលករចំនួន៥នាក់ស្រី២នាក់ដែលបម្រុងលួចឆ្លងដែលទៅប្រទេសថៃដើម្បីរកការងារធ្វើនៅវេលាម៉ោង១១ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១តាមបន្ទាត់ព្រំដែនក្នុងភូមិល្បើកស្វាយ ឃុំ.ស្រុកស្វាយចេក។ក្រោយពេលសាកសួរពលករទាំង៥នាក់គឺពួកគាត់បម្រុងលួចឆ្លងដែនទៅប្រទេសថៃតាមរយៈមេខ្យល់ដែលយកតំលៃក្នុងម្នាក់៥,០០០បាតជូនដល់កន្លែងធ្វើការនិងរកការងារអោយធ្វើហើយត្រូវសមត្តកិច្ចឃាត់បានបញ្ជូនទៅមណ្ឌលដើម្បីចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕ដោយ៖ចិន្ត្រា


Telegram