រដ្ឋបាលរាជធានីភ្នំពេញ រៀបចំ Group Telegram មួយដែលមានឈ្មោះថា « ពន្យល់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ »
រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ Group Telegram មួយដែលមានឈ្មោះថា "ពន្យល់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់" សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានចម្ងល់ ក៏ដូចជាសំណូមពរទាក់ទងជុំវិញការអនុវត្ត “កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានការលំបាកផ្នែកជីវភាព និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១” សូមសាកសួរមកក្រុមការងារដើម្បីផ្តល់ជូននូវចម្លើយតបទៅវិញ។
សូមបងប្អូនចូលរួមក្នុង GROUP នេះ ដោយចុចនូវ link ដូចខាងក្រោម៖
ពន្យល់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ : https://t.me/pphall2