ខេត្តបន្ទាយមានជ័យ៖កម្មករកម្មការនីរោងចក្រតំបន់សេដ្ឋកិច្ចពិសេសអូរនាងក្រោយបិតខ្ទប់បានយកសំណាក់១ថ្ងៃជាងជិត១ពាន់រកឃើញអ្នកវិជ្ជមានកូវីដ.១៩ចំនួន១៩នាក់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ស្ថិតក្រុងប៉ោយប៉ែត។
ជាក់ស្តែងនៅកន្លែងបិតខ្ទប់មានវត្តមានលោក ង៉ោរ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តរួមជាមួយក្រុមការងារចុះពិនិត្យទីតាំងរោងចក្រតំបន់សេដ្ឋកិច្ចពិសេសអូរនាងដែលកមពុងយកសំណាក់លើកម្មករកម្មការនីក្រោយរកឃើញអ្នកវិជ្ជមានកូវីដ.១៩។
ដោយយោងតាមរបាយការណ៍មន្ត្រីសុខភិបាលដែលកំពុងយកសំណាក់នៅតំបន់បិតខ្ទប់ចំណុចរោងចក្រតំបន់ពិសេសអូរនាងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះបានយកសំណាក់ធ្វើតេស្តRapid Testបានចំនួន៩៣៩នាក់ ស្រី២១៨នាក់ រកឃើញវិជ្ជមានកូវីដ.១៩មានចំនួន១៩នាក់ស្រី៧នាក់។
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ក្រោយរកឃើញវិជ្ជមានកូវីដ.១៩លើកម្មករ កម្មការនីរោងចក្រតំបន់សេដ្ឋកិច្ចពិសេសអូរនាងក្រុងប៉ោយប៉ែត ជាខិតខំប្រឹងប្រែងពីសំណាក់អាជ្ញាធរក្រុង/ខេត្តកំពុងយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករកម្មការនីដែលកំពុងធ្វើការក្នុងរោងចក្រគឺនៅតែបន្តអោយធ្វើការជាធម្មតា និងយកសំណាក់តែអ្នកសង្ស័យនិងពាក់ព័ន្ធជាប្រចាំពីក្រុមការងារដែលកំពុងយកសំណាក់ធ្វើតេស្តរកជំងឺឆ្លងកូវីដ.១៩ដែលកមពុងសាយភាយក្នុងសហគមន៍ត្រូវបង្ការទប់ស្កាត់មិនអោយរីករាយដាលក្នុងសហគមន៍ហើយណែនាំអោយចូលរួមវិធានការបង្ការនិងទប់ស្កាត់ ៣ការពារ និង៣កុំ៕ដោយ៖ចិន្ត្រា