គ្រួសារកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចំនួន ១,៤៩៩នាក់ បានចាក់វ៉ាសាំងលើកទី២ជាដូសបញ្ចប់
ព័ត៌មានជាតិ
245

ខេត្តបន្ទាយមានជ័យ៖ គ្រួសារកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចំនួន ១,៤៩៩នាក់ បានចាក់វ៉ាសាំងលើកទី២ជាឌូសបញ្ចប់នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹងរងខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា ៖ ជាការយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ពីប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលចំពោះកងកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីបង្ការទប់ស្កាត់កូវីដ១៩ មិនអោយមានការរីករាលដាលក្នុងសហគមន៍។

ក្រុមគ្រួសារកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចំនួន ១,៤៩៩នាក់ បានចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ កាលពីដូសទី១ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ និងដូសទី២នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹងរងខេត្តបន្ទាយមានជ័យ។

លោកបានបញ្ជាក់ថា ៖ គ្រួសារកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោយទទួលបានចាក់វ៉ាក់សាំងបញ្ចប់ដូសទី២ សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងក្រសួងសុខាភិបាល នេះជាការខិតខំយកចិត្តទុកដាក់ចំពោះគ្រួសារ កងកម្លាំងដែលកំពុងអនុវត្តការងារការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋអោយមានសុខសន្តិភាព និងចូលរួមការងារតំបន់ទប់ស្កាត់ការរីករាលនៃជំងឺឆ្លងកូវីដ.១៩។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ថា៖ ក្រុមគ្រួសារកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោយទទួលវ៉ាក់សាំងដូសទី២ជាដូសបញ្ចប់ក៍ត្រូវអនុវត្តអោយនៅវិធានការបង្ការទប់ស្កាត់កូវីដ.១៩អោយបាន ៣ការពារនិង៣កុំ ដើម្បីបង្ការទប់ស្កាត់ការរីការាលដាល់កូវីដ.១៩ក្នុងសហគមន៍៕ ដោយ៖ ចិន្ត្រា  


Telegram