បន្ទាយមានជ័យ៖កម្លាំងចម្រុះកម្ពុជាបានអោយកងកម្លាំងយោធាថៃបញ្ឈប់ការសកម្មភាពដោះមីនតំបន់ព្រំដែនមិនប្រក្រតីភាគីថៃយល់ព្រមតែតម្រុយមិនទាន់បានរុះរើនៅឡើយដែលចុះពិនិត្យរួមគ្នានៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ដែលឈមភូមិសាស្គ្រឃុំគោករមៀត ស្រុកថ្មពួក។
គួរបញ្ជាក់ថា៖នៅពេលដែលជួបពិភាក្សាដឹកនាំដោយលោកវរៈសេនីយ៍ត្រី ព្រឹក ហ៊ុយ លោកអនុសេនីយ៍ត្រី ឈ្លឿន លន់ នាយរងប៉ុស្តិ៍លោក យ៉ក់ យឿ មានកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនលេខ៩០៧និងកម្លាំងយោធាចំនួន១៣នាក់និងភាគីថៃមានលោកអនុសេនីយ៍ឯក ផុងមិត្ត ប៉ាកខុនថុត មេបញ្ជាការស្តីទីកងអនុសេនាធំ២១៥ដែលដឹកនាំកម្លាំភាគីថៃចំនួន១៨នាក់។
បានទៅជួបនិងពិភាក្សារវាងកងកម្លាំងកម្ពុជា.ថៃនៅចំណុចភូមិសាស្គ្រTA.83750-72330នៅចំណុចដែលភាគីថៃបានបោះតម្រុយនិងសញ្ញាដោះមីនលើព្រំដែនមិនប្រក្រតីរឺព្រំដែនមិនទាន់ច្បាស់លាស់ ដោយកម្លាំងភាគីកម្ពុជាសុំអោយកម្លាំងភាគីថៃត្រូវបញ្ឈប់សកម្មភាពដាក់តម្រុយនិងសញ្ញាដោះមីន និងបញ្ឈប់សកម្មភាពមីននៅលើតំបន់ព្រំដែនមិនប្រក្រតីរឺព្រំដែនមិនទាន់ច្បាស់លាស់ដើម្បីទុកអោយរាជរដ្ឋាភិបាលទាំងពីរដើម្បីដោះស្រាយ។
ដោយកម្លាំងភាគីថៃបានឯកភាពបញ្ឈប់ធ្វើសកម្មភាពដោះមីននិងដាក់តម្រុយសញ្ញាផ្លាក់ដោះមីន តែតម្រុយជាផ្លាក់សញ្ញាដោះមីនដែលដាក់រួចហើយមិនទាន់បានរុះរើដកចេញនៅឡើយទេ៕ដោយ៖ចិន្ត្រា