លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បាននាំយកថវិកាចំនួន១៥.០០០.០០០រៀល ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ.!
ព័ត៌មានជាតិ
119

(ខេត្តព្រះសីហនុ)៖ នៅព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បាននាំយកថវិកាឧបត្ថម្ភរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន១៥.០០០.០០០រៀល (ដប់ប្រាំលានរៀល) ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកសាងធនធានរបស់សង្គម» ដើម្បី យកមកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

ពិធីនេះអញ្ជើញទទួលដោយ ឯកឧត្តម គួច ចំរើន ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ថិតនៅសង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ៕


Telegram