វរព្រឹទ្ធសិល្បការិនី សំនៀងពិរោះគន្ធា ទេវនាដនិមិ្មត ឯម ធ្ធាយ បានទទួលអនិច្ចកម្ម នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ
វរព្រឹទ្ធសិល្បការិនី សំនៀងពិរោះគន្ធា ទេវនាដនិមិ្មត ឯម ធ្ធាយ បានទទួលអនិច្ចកម្ម នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។
ការបាត់បង់លោកយាយព្រឹទ្ធាចារ្យសិល្បៈ គឺជាការបាត់បង់មរតកមនុស្សជាតិដែលពោរពេញទៅដោយទេពកោសល្យ និងសមត្ថភាព ផ្នែករបាំក្បាច់បូរាណ និងរបាំព្រះរាជទ្រព្យសម្រាប់ជាមរតកជាតិ និងជាគម្រូដល់កូនខ្មែរជំនាន់ក្រោយ។
លោកយាយព្រឹទ្ធាចារ្យគឺជាតួអង្គដ៏សំខាន់មួយនៃការរស់រានឡើងវិញនៃរបាំបូរាណ ក៏ដូចជាវិស័យសិល្បៈខ្មែរ ក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍។