ខេត្តបន្ទាយមានជ័យ៖ មុខរបរបណ្តុះផ្សិតចំបើងក្នុងរោងមានការរីកចម្រើន៨រោងក្នុង១ខែរកចំណូលបានជិត១ពាន់ដុល្លារ ដែលស្ថិតភូមិគោកអំពិល ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។
ឈ្មោះ លីម អ៊ៀង ប្រជាកសិករបណ្តុះផ្សិតចំបើងបានប្រាប់ថា៖ ក្រោយចាប់បានគ្រួសារហើយក្រៅពីបង្កបង្កើនផលស្រូវទំនេរ គឺបណ្តុះផ្សិតចំបើងរហូតពេលនេះរយៈពេលជិត១០ឆ្នាំមកហើយកាលពីបណ្តុះផ្សិតចំបើងដំបូងធ្វើរោង១ខ្នងរហូតដល់មានការជឿកជាក់ខ្លួនឯងនិងតស៊ូទទួលបានផលកាន់តែប្រសើរឡើងរហូតពេលនេះមានរោងបណ្តុះផ្សិតចំបើងមាន៨ខ្នង។
ឈ្មោះ លីម អ៊ៀង បានបញ្ជាក់ថា៖របៀបការបណ្តុះផ្សិតចំបើងនេះជាក់ស្តែងត្រូវបានធ្វើរោងឈើប្រក់ស្បៅហើយប្រក់ស័ង្កសីពីលើការពារកំដៅរោង១ខ្នងបណ្តោយ៨ម៉ែត្រនិងទទឹង៥ម៉ែត្រ រៀប៥ជួរ ក្នុង១ជួរមាន៥ជាន់ ដំបូងរៀបចំបើងមូល១ជាន់ ដាក់សំបកសណ្តែកសៀង កន្ទក់ លាយជាមួយម្ស៉ៅដំណើប និងមេផ្សិតហើយបាញ់ទឹកជោគបិតថង់កាវជុំវិញអោយជិតមិនអោយខ្យល់ចេញចូល។
ប្រជាកសិកររូបនោះបានបញ្ជាក់ថា៖ការបណ្តុះផ្សិតបើខែប្រាំងរឺខែក្តៅរយៈពេល១៤ទៅ១៥ថ្ងៃបានបេះ បើនៅខែត្រជាក់រដូវវស្សារយៈពេល១៨ទៅ២០ថ្ងៃទើបបានទទួលផលរោងផ្សិតចំបើង១ខ្នងដំបូងទទួលផលបាន១០ទៅ២០គីឡូក្រាម លើកទី២និងទី៣អាចបេះបានផលច្រើនជាង៤០ទៅ៥០គីឡូក្រាមក្នុង១គីឡូក្រាមផ្សិតលេខ១តំលៃ១១.០០០រៀលនិងផ្សិតលេខ២តំលៃ៨.៥០០រៀលដែលឈ្មួញមកទទួលទិញយកដល់កន្លែងដាំ។
ឈ្មោះ លីម អ៊ៀង បានបញ្ជាក់ថា៖បណ្តុះផ្សិតចំបើងលក់នេះមានរយៈពេលតែ១សប្តាហ៍ឈប់ទទួលបានផលការបណ្តុះផ្សិតចំបើងចំនួន៨ខ្នងរយៈពេល១ខែអាចបានចំណូលបានជិត១ពាន់ដុល្លាដែលបណ្តុះបន្តរហូតសំខាន់មានចំបើងទិញទុកក្នុង១ដុះតំលៃ២,៥០០រៀលការបណ្តុះផ្សិតចំបើងលក់ទីផ្សារតំលៃល្អប្រសើរ៕ដោយ៖ចិន្ត្រា